Home ព័ត៌មានអន្តរជាតិ វៀតណាម កាត់បន្ថយចំណាយជាង៥០ម៉ឺនដុល្លារ ក្នុងការចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នៅកម្ពុជា

វៀតណាម កាត់បន្ថយចំណាយជាង៥០ម៉ឺនដុល្លារ ក្នុងការចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នៅកម្ពុជា

74
0

សារព័ត៌មាន vnexpress បានចុះផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នេះថា វៀតណាមកាត់បន្ថយការចំណាយរបស់ខ្លួនចំនួន ៥០ ១៥០ ដុល្លារក្នុងមួយថ្ងៃ នៃព្រឹត្តិការណ៍ស៊ីហ្គេម ក្រោយកម្ពុជាជាម្ចាស់ផ្ទះផ្តល់កន្លែងស្នាក់នៅដោយឥតគិតថ្លៃសម្រាប់គណៈប្រតិភូចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣២។

ប្រភពដដែលបានឱ្យដឹងទៀតថា នេះជារឿងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រស៊ីហ្គេម មិន ដូចប្រទេសអាស៊ីអាគ្នេយ៍មុនៗរៀបចំឡើយដោយប្រតិភូចូលរួមត្រូវចំណាយ៥០ដុល្លារក្នុងម្នាក់ក្នុងមួយថ្ងៃ ប៉ុន្តែខាងកម្ពុជាទាំងការស្នាក់នៅ ហូបចុក ការចូលរួមទស្សនាសុទ្ធតែមិនគិតថ្លៃទាំងអស់ ប៉ុន្តែតម្រូវឱ្យមានការចុះឈ្មោះជាមុន។

ការសម្រេចចិត្តរបស់កម្ពុជាក្នុងការមិនយកប្រាក់ពីប្រតិភូកីឡាបានចូលរួមចំណែកកាត់បន្ថយការចំណាយយ៉ាងធំសម្រាប់ប្រទេសដែលចូលរួមប្រកួត។ តួយ៉ាង គណៈប្រតិភូកីឡាវៀតណាមចូលរួមការប្រកួតកីឡាដែលមានមនុស្សចំនួន ១ ០០៣ នាក់នឹងត្រូវចំណាយ ៥០ ១៥០ ដុល្លារក្នុងមួយថ្ងៃ ដូច្នេះក្នុងមួយព្រឹត្តិការណ៍នេះនឹងចំណាយជាង៥០ម៉ឺនដុល្លារប្រសិនបើកម្ពុជាគិតថ្លៃកន្លែងស្នាក់នៅនិងការហូកចុក។

គួរបញ្ជាក់ថា នេះជាលើកទីមួយដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ដែលឆ្នាំនេះមានកីឡាចំនួន៣៧ប្រភេទត្រូវប្រកួតដោយមានកីឡាខ្លះចាប់ផ្តើមប្រកួត មុនកាលកំណត់ជាផ្លូវការដែលព្រឹត្តិទៅចាប់ពីថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣៕