តារាសម្តែងវ័យក្មេង ដេវីដ អ៊ឹងហាវ បានបង្ហោះវីដេអូសូមទោស និងបកស្រាយជាសាធារណៈនៅលើបណ្តាញសង្គមហ្វេកប៊ុក ក្រោយពីមានអ្នកពេញចិត្តសកម្មភាពរបស់លោកបង្ហោះរូបរំលែកទុក្ខ តារាកូរ៉េ Moonbin ដែលបានមរណភាពទាំងវ័យក្មេង ដោយពួកគេគិតថាលោកលេងសើចលើរឿងនេះ និងចង់បានចំណាប់អារម្មណ៍ក្នុងរូបភាពអាវវៀលបញ្ចេញសាច់ដុំ។

លោក ដេវីដ អ៊ឹងហាវ គឺជាតារាសម្តែងវ័យក្មេងមួយរូបដែលបានក្តោបឱកាសសម្តែងជាតួឯក នៅក្រៅប្រទេសរួមទាំងលេចមុខនៅក្នុងទស្សនាវដ្តីដ៏ល្បីរបស់ប្រទេសសឹង្ហបុរីទៀតផង ខណៈកំឡុងពេលនេះលោកកំពុងបំពេញការងារ ជាតារាប្រចាំ Agency ដ៏ល្បី TCP Media Group នៅឯប្រទេសសិង្ហបុរី ដែលមានឈាមជ័រកូនខ្មែរខេត្តបាត់ដំបង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzKwJy17DhLgxAA-SOyecMiP2JwOvW4EiqND1FAnCro5qE_BpI5j7jsT0EH8eO8NYagYddWQgfCOIHNJAr7SBf30VLoexKaCn0fB9PfXHmjF3vdbRzxOD_fBhm5Z2-IYzjumi71W7dlcF-YGvi7VygTDVEyVRyM3V2EuItweLiAlwphd3bwg9KbbqO/s2048/331775649_1300277770831099_8934933175645189116_n.jpg

យ៉ាងណាមិញ នៅយប់ថ្ងៃទី២០ ខែមេសា លោកបានបង្ហោះវីដេអូសូមទោសជាសាធារណៈនិងបានបកស្រាយពីមូលហេតុមួយចំនួនជាប់ទាក់ទងនិងការបង្ហោះរូបភាពរបស់ខ្លួន ក្នុងសំស្លៀកបំពាក់ពណ៌ស អាវវៀលបញ្ចេញសាច់ដុំបង្ហាញពីអារម្មណ៍ចូលរួមរំលែកទុក្ខការស្លាប់របស់តារាកូរ៉េ Moonbin នៅលើគណនី IG របស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxK2C-hnAjFZYpYcqO01QDRAoci3bxIZT4xatPQ9rjAJiT6NBr6DbWhMiECdb4HlKRFKEQ7WKBXvvfdhRX99Fi5k7TQG33WBlw0IC2EEHRP19zJFa0AS4aUjcjmveX4g9tG8GwFycP2CXKVrr32z8ZYJesr-X_mBVMVAKd0pmE032mSNiOdOMD6hzd/s2048/336527827_1392885048153042_5794656157944664043_n.jpg

ក្នុងវីដេអូសូមទោស ដេវីដ អ៊ឹងហាវ បានរៀបរាប់ថា បើអ្នកតាមដានលោកប្រាកដជាដឹងហើយថាលោកគឺជាហ្វេនម្នាក់របស់ Moonbin តាំងពីយូរណាស់មកហើយ នៅពេលទទួលបានដំណឹងថាតារារូបនេះបានបាត់បង់ជីវិតទាំងវ័យក្មេងលោកពិតជាតក់ស្លុតណាស់។ តារាប្រុសមុខមានមុនស្នេហ៍រូបនេះ បានឱ្យដឹងទៀតថា ដោយសារតែIGរបស់លោកមានមិនអាចបង្ហោះរូបផ្តេសផ្តាស និងរូបផ្សេងៗចេញពីប្រទេសសិង្ហបុរីបាន និងក្រៅពីការបង្ហោះរូបភាពក្នុងន័យការងារទើបលោកសម្រេចចិត្តបង្ហោះរូបភាពរបស់លោកដែលបានស្លៀកសំលៀកបំពាក់ពណ៌ស បញ្ចេញសាច់ដុំ រួមជាមួយ caption ក្នុងន័យចង់និយាយពី Moonbin ប៉ុន្តែអ្នកលេងIGបានចូលទៅខំមិនក្នុងន័យផ្សេងទៀតធ្វើឱ្យមានការយល់ច្រលំ ទើបលោកយករូបភាព Moonbin មកបង្ហោះនៅលើហ្វេកប៊ុកវិញបែរជាត្រូវអ្នកមួយចំនួនគិតថាលោកលេងសើចលើរឿងនេះ និងចង់បានចំណាប់អារម្មណ៍រឿង Moonbin។

តារាប្រុសរូបនេះ បានរៀបរាប់ទៀតថា លោកសូមទោសបើសិនជាមានចំណុចខុសឆ្គងលើរឿងនេះព្រោះលោកគ្រាន់តែចង់បង្ហាញអារម្មណ៍ខ្លួនឯងទៅកាន់មនុស្សដែលលោកចូលចិត្តដោយភ្លេចគិតពីការស្លៀកពាក់ បញ្ចេញស្ទាយ នៅត្រង់ចំណុចនេះនាំឱ្យអ្នកគាំទ្ររបស់ Moonbin មិនពេញចិត្តចំពោះទង្វើរបស់លោក។ បន្ថែមពីលើនេះ ដេវីដ អ៊ឹងហាវ បាននិយាយថា ការបង្ហោះរបស់លោកពីមរណភាព Moonbin ក្នុងរូបភាពបែបនោះមិនមែនលោកលេងសើចឬចង់បានចំណាប់អារម្មណ៍ណាមួយឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOtDuuih0G6rTWqi01LkdKsekb8sYYSYtPJfeAzRVgFevglAYcKGDCnswK548Y-21qAxXxVcTsZea_z4BES1kaiNt7lEimF3wT-_P14X6h4LSaD2hjGmL0LF4mQXEbcyLEOR9EFyEjExlI9oRk20Euk_S1L8ndslGCwidiaKF-yNzmzFbo5HXKV5bO/s1435/%E1%9F%A6.PNG