នៅយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រកាសផ្តល់ជំនួយទឹកប្រាក់ចំនួន ៣ម៉ឺនដុល្លារ ទៅដល់តារាប្រុស បញ្ញា សិទ្ធ ដើម្បីយកទៅព្យាបាលម្តាយ។ ប្រសិនជាមានការខ្វះខាតទៀតអាចទាក់ទងទៅជំនួយការសម្តេចបាន។ បន្ទាប់ពីឃើញនូវទំហំទឹកចិត្តដែលមិនអាចកាត់ថ្លៃបានស្របពេលខ្លួនប្រកាសសុំជំនួយ បញ្ញា សិទ្ធ អរស្ទើរហោះថ្លែងអំណរគុណសម្តេចដែលបានជួយសង្គ្រោះម្តាយលោកប្រកបដោយអត្ថន័យជ្រាលជ្រៅ។Hun Sen says Cambodia Daily must pay its $6.3M tax bill or 'pack up' | Phnom Penh Post

ដ្បិតជាតារាសម្តែង ចម្រៀង និង ពិធីករ ផង បញ្ញា សិទ្ធ ពុំសូវមានវត្តមានក្នុងអាជីពសិល្បៈក្នុងស្រុកឬរស់នៅស្រុកខ្មែរឡើយ ពោលតារាប្រុសរូបនេះរស់នៅក្រៅប្រទេសច្រើនជាង បន្ទាប់ពីលោកប្រកាសឈប់វិស័យសិល្បៈក្នុងស្រុកដោយសារតែក្តីអាក់អន់ចិត្តតារាជើងចាស់មិនត្រូវបានឱ្យតម្លៃស្មើនឹងតារា TikTok។ ទោះយ៉ាងណា ដ្បិតតែរស់នៅស្រុកគេច្រើនជាងស្រុកកំណើតប៉ុន្តែ បញ្ញា សិទ្ធ យូរៗម្តងក៏មកលេងស្រុកខ្មែរដែរ គ្រាន់តែលោកមិនបង្ហាញវត្តមានលើឆាកតន្រ្តីនានាឬបទសម្ភាសនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh83_lBAQdiZreY7Qqrgr75wHYmIzvWDIJJTPCuS4abw8SpupBVo6TTVSIuSv2cIo1AD34eY93R389afCx0jJT0SCfwefjwAqV92Rxajm3amNjjYZPooZvoq30OwU3PjXRydEapePpNIoqfKwduBKBFyN0VTrbz6MGd6qUKSfob5akgxxHYSUfLeqfp/s2007/304842877_625560825609230_1672914728370017776_n.jpg

អ្វីដែលធ្វើឱ្យមហាជនភ្ញាក់ផ្អើលនោះ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ លោក បញ្ញា សិទ្ធ លែងមានភាពអៀនខ្មាសតទៀតបានបង្ហោះរូបម្តាយប្រកាសសុំជំនួយពីមហាជន និងអ្នកសិល្បៈតែម្តងក្រោយពីខ្លួនអស់លទ្ធភាពព្យាបាលម្តាយខណៈត្រូវការថវិកាដើម្បីវះកាត់នៅក្រៅស្រុក។
ក្រោយពីដំណឹងនេះសាយភាពពេញបណ្តាញសង្គមដែលតារាប្រុស បញ្ញា សិទ្ធ ត្រូវការជំនួយព្យាបាលម្តាយសម្តេចតេជោ នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសផ្តល់ជំនួយចំនួន៣ម៉ឺនដុល្លារ ព្រោះសម្តេចមើលឃើញថា បញ្ញា សិទ្ធ ជាកូនកតញ្ញូម្នាក់ដើម្បីជួយដល់ម្តាយបានបាត់មុខពីសិល្បៈប្រាក់ព្យាបាលជំងឺម្តាយ។ ក្នុងនោះ សម្តេច បានលើកឡើងទៀតថា ប្រសិនជាមានការខ្វះខាតការព្យាបាលទៀតអាចទាក់ទងទៅលោក សេង ទៀង តាមក្រោយទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQch1RL2n_-evZJhjt8KrZJnJT6MG7CY3riNhwZFJKcmZYFlLhgTE6354PbTdhcNSLQneJj0tn69lwlS8Ov3TPOP7ba0YeGpLb7moFFjCnMFurPkcVVyoaNHwJsTExfTHWW7aFxEu-AmjMrLHul3RVL4eH3Dl_WtroiVByglGd2QFCnUNZV3MN6joi/s960/341489534_982445016095985_6440578736885013906_n.jpg

ក្រោយពីសម្តេច ប្រកាសបែបនេះហើយ លោក បញ្ញា សិទ្ធ បានសរសេររៀបរាប់ថ្លែងអំណរគុណដោយក្តីរំភើបទៅកាន់សម្តេចថា «កូនចៅរំភើបណាស់ អរគុណលោកពុកជាទីគោរពរបស់កូនៗគ្រប់គ្នា សែនរំភើបណាស់ អំពើល្អ ទេវតាដើរដីគឺលោកពុកនិងអ្នកម្តាយជាទីគោរពរបស់កូនៗហ្នឹងហើយជាអ្នកជួយសង្រ្គោះម្តាយចៅ លោកពុក»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEFREFI00gbUBdiHsqyGT_aSXfGEZESv-0ZzscUXt_V6yWf8f-C6yjPX81f6Jx9PijU9AKfeCV3RR5fRe4HZPXvN1_kp4sKysACbSVdJuQMpTahlIhsG1vZL8il03-IeTZGnR-H3BBGEVioOSoWqgxdtbcR_dHXAPNLcrNRcqMrqxsRYp_SRPuk6Cn/s1024/340946032_535752188633852_8900435092454570103_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1Zn1PH3o08j6bAxepax_QBw_TgG5aIEBYx8Ge5p1Ld5KIYFzD1Jc0rW1Bhxe3blFYWQkO9Z3gArdM8ANSUlafUDhJQzL4UAOtSwiGyOLzOBQHdweXoj29Ix8gl7BnI6ORjR79tzS5p1m9lXGtfk_ElJCYxZE9VnFfgYDk5Rut5LkFDSYD6GnT1vgT/s1080/photo_2023-04-21_09-20-01.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirjw2iy90AEGs5QeeAXVSNvvs11Yw3ZrHFp4Y-gfEndcoi7GA_AeRaNXMLUu5YAc9xbzw54EevrhiehR1BkVLp5CLmoPHpTa7x8IRoGT3VNaxTN4lbtbOwFUlRIXd8QA4QEhvZtNeTrFsjiv00E1FIJ_CyFQjkWGDllODPbrcUfNbh2q1pr8UNr7-j/s1280/photo_2023-04-20_21-59-17.jpg