ប្រទេសចំនួន ២ នៅតំបន់អាស៊ីអាគ្នេយ៍ នោះគឺឥណ្ឌូណេស៊ី និងទីម័រលែសត៍ (ទីម័រខាងកើត) នឹងមានឱកាសពិសេសមួយសម្រាប់ថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣  ដើម្បីទស្សនាបាតុភូតសូរ្យគ្រាសដ៏កម្រនោះ Hybrid Solar Eclipse ឬ សូរ្យគ្រាសកូនកាត់ ហើយតំបន់ឆ្នេរភាគពាយ័ព្យអូស្ត្រាលី ក៏នឹងមើលឃើញសូរ្យគ្រាសបែបកម្រនេះដូចគ្នា។

សម្រាប់សូរ្យគ្រាសកម្រនៅទីម័រខាងកើត និងឥណ្ឌូណេស៊ីនៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣នោះ នឹងចាប់ផ្តើមនៅវេលាម៉ោង ១១៖៤៣នាទីព្រឹក, ពេញលេញនៅម៉ោង ១៖១៣នាទីរសៀល និងបញ្ចប់ទៅវិញទាំងស្រុងនៅម៉ោង ២៖៥៣នាទីរសៀល (គិតតាមម៉ោងនៅទីក្រុងឌីលី ប្រទេសទីម័រខាងកើត)។

ដោយឡែកនៅទីក្រុងភ្នំពេញយើងវិញ គឺភាគរយៈបន្តិចនៃសូរ្យគ្រាស ដែលជះមកលើយើងនោះនឹងចាប់ផ្តើមនៅវេលាម៉ោង ១០៖៤៥នាទីព្រឹក, ដល់កម្រិតអតិបរមានៅម៉ោង ១១៖១៩នាទីព្រឹក និងបញ្ចប់ទៅវិញនៅវេលាម៉ោង ១១៖៥៣នាទីថ្ងៃត្រង់ ថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣៕ថ្ងៃអាទិត្យនេះ កម្ពុជា មើលឃើញ បាតុភូតសូរ្យគ្រាស ជិត៤០% - CNC News