នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ អភិបាលខេត្តព្រះសីហនុ លោក គួច ចម្រើនបានបង្ហោះរូបភាពប៉ុន្មានសន្លឹកអមជាមួយខ្លឹមសារថា៖”ការកសាងជាការលំបាក មានជនតាមបំផ្លាញ គឺកាន់តែលំបាកថែមទៀត ។ មានជនចង្រៃ លួចដោះប៊ូឡុង បង្កាន់ដៃ របាំងសុវត្ថិភាព ផ្លូវល្បឿនលឿន ទង្វេីរនេះបំផ្លាញផង បង្ករគ្រោះថ្នាក់ ដល់អ្នកដំណេីរផង។ បងប្អូនណា បានឃេីញ បានដឹង អំពីជននេះ សូមជួយរាយការណ៍មកសមត្ថកិច្ច”។
លោក គួច ចម្រើន ក៏បានចេញបញ្ជាឱ្យតាមចាប់ជនសង្ស័យទាំងអស់ដែលហ៊ានប្រព្រឹត្តអំពើបែបនេះ យកមកធ្វើការអប់រំ ឬក៏ធ្វើតាមច្បាប់ដែលបានចែង។
តែយ៉ាងណាមិញ ចំពោះប៊ូឡុងដែលបានបាត់នោះ ត្រូវបានលោក គួច ចម្រើន បញ្ជាឱ្យក្រុមការងារលើផ្លូវល្បឿនលឿន ចុះត្រួតពិនិត្យនិងបានជួសជុលឡើងវិញរួចរាល់ហើយផងដែរ៕













