Home ព័ត៌មានអន្តរជាតិ ការតាំងពិព័រណ៍ Hannover ដ៏ធំបំផុតរបស់អាល្លឺម៉ង់ និងឥណ្ឌូណេស៊ី

ការតាំងពិព័រណ៍ Hannover ដ៏ធំបំផុតរបស់អាល្លឺម៉ង់ និងឥណ្ឌូណេស៊ី

48
0

ប្រទេសអាល្លឺម៉ង់ ៖ កាលពីថ្ងៃទី១៦ ខែមេសា ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បានសហការជាមួយនាយករដ្ឋមន្ត្រីអាល្លឺម៉ង់ លោក Olaf Scholz បើកការតាំងពិព័រណ៍ពាណិជ្ជកម្មឈ្មោះថា «Hannover» លើកទី៧៥ ។ ការតាំងពិព័រណ៍នេះ គឺជាការតាំងពិព័រណ៍ដ៏ធំបំផុតក្នុងពិភពលោក ហើយប្រទេសទាំងពីរបានយកឱកាសនេះប្រកាសពង្រីកកិច្ចសហការផ្នែកសេដ្ឋកិច្ចរួមគ្នានាថ្ងៃអនាគត ។Govt announces Rp 30 trillion worth of deals at Hannover Messe - Economy -  The Jakarta Post

នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ លោក Olaf Scholz បានថ្លែងថា ពេលតំបន់អាស៊ានបានដើរតួនាទីសំខាន់នៅលើពិភពលោក ប្រទេសឥណ្ឌូណេស៊ីក៏បានដើរតួនាទីសំខាន់នៅលើពិភពលោកកាន់តែខ្លាំង ។ ប្រទេសអាល្លឺម៉ង់មានគោលដៅផ្តល់ជំនួយដល់ក្រុមប្រទេសមានរ៉ែសំខាន់ៗដូចជា Chile, Namibia ក្នុងនោះរួមទាំងឥណ្ឌូណេស៊ីផងដែរ ដើម្បីជួយឱ្យប្រទេសទាំងនេះមានហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ ហើយពុំចាំបាច់ទទួលជំនួយពីប្រទេសចិន ។HANNOVER MESSE 2019: “Driver of industrial transformation” - BEARING NEWS

មេដឹកនាំអាល្លឺម៉ង់ គឺជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំដែលគាំទ្រកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប និងឥណ្ឌូណេស៊ី ។ ប្រទេសអាល្លឺម៉ង់ និងឥណ្ឌូណេស៊ីបានចរចារឿងនេះជាមួយគ្នាតាំងពីឆ្នាំ២០១៦ មកម៉្លេះ ។ ហេតុនេះ មេដឹកនាំអាល្លឺម៉ង់បានសន្យាថា កិច្ចព្រមព្រៀងនេះនឹងទទួលបានជោគជ័យ ។Indonesia Invites Investment and Collaboration - Hannover Messe 2023,  Business News - AsiaOne

ការពិព័រណ៍ពាណិជ្ជកម្ម «Hannover» ប្រចាំឆ្នាំ២០២៣ បានរៀបចំឡើងនៅក្រោមគំនិត «ការផ្លាស់ប្តូរផ្នែកឧស្សាហកម្ម និងបង្កើតភាពខុសប្លែកគ្នា» ដោយមានក្រុមហ៊ុនវិស្វកម្ម, ឧស្សាហកម្មអគ្គិសនី និងឌីជីថល រួមទាំងឧស្សាហកម្មថាមពលប្រមាណ៤.០០០ក្រុមហ៊ុនបានមកចូលរួមការតាំងបង្ហាញនូវបច្ចេកវិទ្យាថ្មីៗ ។ ចំណែកប្រធានបទសំខាន់ៗក្នុងឆ្នាំ២០២៣នេះ រួមមាន កាត់បន្ថយការបញ្ចេញកាបូន, សុវត្ថិភាពបច្ចេកវិទ្យា, បញ្ញាសិប្បនិម្មិត និងកម្មវិធីសិក្សាដោយខ្លួនឯង ៕ ប្រភព ៖ TNN World