Home ព័ត៌មានអន្តរជាតិ គ្រាន់តែសាកថ្មទូរស័ព្ទនៅទីសាធារណៈសោះ ក៏អាចឆ្លងរោគដែរ

គ្រាន់តែសាកថ្មទូរស័ព្ទនៅទីសាធារណៈសោះ ក៏អាចឆ្លងរោគដែរ

56
0

សហរដ្ឋអាមេរិក ៖ គណនី Twitter ជាផ្លូវការរបស់ការិយាល័យស៊ើបអង្កេតកណ្តាលអាមេរិក (FBI) នៅទីក្រុង Denver បានជូនដំណឹងទៅកាន់ពលរដ្ឋទាំងអស់ ចៀសវាងការប្រើប្រាស់កន្លែងសាកថ្មីហ្វ្រីនៅតាមទីកន្លែងសាធារណៈ ព្រោះអាចមានជនខិលខូចឆ្លៀតឱកាសនេះបញ្ចេញមេរោគផ្សេងៗ ឬដំឡើងកម្មវិធីចូលក្នុងទូរស័ព្ទដៃ ។ ពួកគេអាចចូលទៅកាន់ទូរស័ព្ទនានាដែលកំពុងសាកថ្ម មិនថាទូរស័ព្ទស្មាតហ្វូន ថេបប្លេត និងកុំព្យូទ័រ ។Charging Your Phone in Public? Tips to Stay Safe from Scammers | Arizona  Financial Credit Union

ការដាស់តឿនរបស់ការិយាល័យស៊ើបអង្កេតកណ្តាល ដោយសារខ្លាចមានជនខិលខូចបង្កើតការប្រើប្រាស់រន្ធ USB នៅកន្លែងសាធារណៈដើម្បីបញ្ចេញមេរោគ និងដំឡើងកម្មវិធីទៅក្នុងឧបករណ៍ប្រើប្រាស់ផ្សេងៗ ។ ដូច្នេះ ការិយាល័យស៊ើបអង្កេតកណ្តាលបានដាស់តឿនថា ដើម្បីសុវត្ថិភាព អ្នកប្រើប្រាស់ឧបករណ៍ទាំងអស់គួរតែយកខ្សែ USB ដាក់តាមខ្លួន និងដោតវាជាមួយឌុយភ្លើង ជាជាងដោតវាចូលទៅក្នុងរន្ធ USB នៅតាមកន្លែងសាកថ្មសាធារណៈដូចជា ព្រលានយន្តហោះ សណ្ឋាគារ ឬហាងលក់ទំនិញនានា ។

ក្រៅពីការិយាល័យស៊ើបអង្កេតកណ្តាលបានជូនដំណឹងពីការសាកថ្មរបស់ឧបករណ៍ក្នុងបញ្ជី Twitter ហើយ នៅក្នុងវែបសាយរបស់ការិយាល័យនេះ ក៏បានណែនាំស្រដៀងគ្នាផងដែរ ក្នុងគោលបំណងហាមឃាត់អ្នកប្រើប្រាស់សាកថ្មទូរស័ព្ទហ្វ្រីនៅតាមកន្លែងសាធារណៈ ។ ទោះយ៉ាងណា ការជូនដំណឹងរបស់ការិយាល័យស៊ើបអង្កេតកណ្តាល មិនមែនដោយសារមានករណីលួចយកទិន្នន័យ ឬការដោនឡូតកម្មវិធីមេរោគណាមួយទេ ប៉ុន្តែវាគ្រាន់តែជាការណែនាំដើម្បីប្រើប្រាស់ឧបករណ៍ឱ្យមានសុវត្ថិភាពប៉ុណ្ណោះ ។Juice jacking: Why you should avoid public phone charging stations

ការិយាល័យស៊ើបអង្កេតកណ្តាលអាមេរិកធ្លាប់បានដាស់តឿនស្រដៀងគ្នានេះដែរកាលពីឆ្នាំ២០២១ ដោយហៅការលួចយកទិន្នន័យតាមរយៈ USB សាធារណៈថា Juice Jacking មានន័យថា សាកថ្មឧបករណ៍ភ្លាម មេរោគចូលភ្លែត ៕ ប្រភព ៖ beartaiBRIEF