លោក អ៊ួន បឋម ហៅ សាយ មិនត្រឹមតែជាតារាចម្រៀងប៉ុណ្ណោះទេ តែលោកជាសិល្បករគួរឱ្យសរសើរ និងជាគំរូមួយរូបបានលះបង់ច្រើនដើម្បីកុមារកម្ពុជាដោយមានជាយុទ្ធាការរត់រៃអង្គាសប្រាក់ជួយទៅដល់មន្ទីរពេទ្យជាដើម។ ជាក់ស្តែងថ្មីៗនេះ លោក សាយ បានបញ្ចេញវីដេអូផ្សព្វផ្សាយមួយក្នុងទម្រង់បុរាណដើម្បីជូនជាដំណឹងដល់សាធារណៈជនចូលរួមក្នុង «កម្មវិធី រត់ និងជិះកង់» រហូតអ្នកក្បែរភូមិផងរបងជាមួយកម្ពុជាប្រតិកម្មពីសំលៀកបំពាក់របស់ សាយ ទៀតផង។

មិនមែនជាលើកទី១មួយទេ ដែលបុរសមានសណ្តានចិត្តល្អឯក សាយ បង្កើតយុទ្ធាការ «រត់» រៃអង្គាសប្រាក់ជួយទៅដល់មន្ទីរពេទ្យសង្គ្រោះកុមារកម្ពុជា ដែលនាពេលកន្លងមកលោកបានលះបង់យ៉ាងខ្លាំង មិនថាខ្លួនមានរបួសជង្គង់ ស្រកសាច់ យ៉ាងណានៅតែបន្តយុទ្ធាការរៃអង្គាសប្រាក់ពីសប្បុរសជនកៀងគរថវិកាជួយដល់មន្ទីរពេទ្យរាប់ម៉ឺនដុល្លារ។May be an image of 12 people, people standing and outdoors

ជាក់ស្តែងថ្មីៗនេះ សាយ បានបញ្ចេញវីដេអូផ្សព្វផ្សាយថ្មីមួយជាទម្រង់បុរាណ ជាមួយព្រឹត្តិការណ៍អង្គរសង្ក្រាន្ត “កម្មវិធី រត់ និងជិះកង់” របស់សហភាពសហព័ន្ធយុវជនកម្ពុជា
ដោយថវិកាទទួលបានពីកម្មវិធី នឹងបរិច្ចាគទាំងស្រុងដល់មន្ទីរពេទ្យកុមារអង្គរ។ ខណៈកម្មវិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៨ និងទី០៩ ខែមេសា នៅបរិវេណឧទ្យានអង្គរ។

អ្វីដែលធ្វើឱ្យ សាយ ហួសចិត្តនោះ គឺអ្នកជិតខាងកម្ពុជាតែម្តងគ្រាន់តែលោកស្លៀកឈុតបុរាណខ្មែរបែរជាចោទថាលួចចម្លងសំលៀកបំពាក់គេ។ តារាចម្រៀងរូបនេះបានរៀបរាប់នៅលើហ្វេកប៊ុកថា «អ្នកជិតខាងចូលមកវាយប្រហារ វីដេអូខ្ញុំ ដោយសំអាងថា ពួកយើងបានចម្លង សំលៀកបំពាក់គេ តើពុកម៉ែបងប្អូនជនរួមជាតិ គិតយ៉ាងណាដែរ? ខ្មែរជួយខ្មែរ» ។

ជាមួយគ្នានេះដែរ អ្នកលេងបណ្តាញសង្គមបានចូលទៅខំមិនលើការបង្ហោះរបស់ សាយដែលជាម្ចាស់បទ «ងប់ងល់» ថា «អ្នកជិតខាងនឹងកំពូលចង់បានរបស់គេយកធ្វើជារបស់ខ្លួនឯង កុំខ្វល់អីបងយើងថែរក្សា និងបង្ហាញអ្វីដែលជារបស់ដូនតាបានបន្សល់ទុកយើងដែលជាជំនាន់ក្រោយយ៉ាងអោយពិតប្រាកដហើយយើងក៏នឹងបង្ហាញអ្វីដែលជារបស់យើងដើម្បីទុក»។ អ្នកខ្លះទៀតបានលើកឡើងថា «មិនរៀនប្រវត្តិសាស្ត្រ មិនទទួលស្គាល់ប្រវត្តិសាស្រ្ត ឱ្យគេថាអីថាទៅ សំខាន់យើងដឹងថាជារបស់យើង», «របស់ពិតនៅតែជារបស់ពិតពុំអាចមានអ្វីមកបំភ្លៃបានឡើយ មាសសុទ្ធមិនខ្លាចភ្លើង»។ អ្នកខ្លះទៀតក៏បានលើកឡើងទៀតថា «ក្រុមហ្នឹងគាត់ធ្លាប់លួចរបស់គេ ដល់ពេលចឹងគាត់មិនដែលដឹងថា សំលៀកបំពាក់ដែល សាយ ស្លៀក មានដើមកំណើតចេញមកពីខ្មែរជំនាន់ដើមទេ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXbp3YCFNPa7iKanwmFkVn94TFIHrjhc-qewxhEDCd5avhwCsAaxsTwMo4gnbFoGqNoAHi4EFt8q_9UEl2xKG38hjITydW79LZgdqfRlYxcgnlyiBwEzVhRJxtxZsFrRo0vmwSLcz1W2TfN3dA3YJNjtqUn1yUGYf44_f-s0e4pr69ijrrSssOvn2K/s1037/Capture%20(14).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifN3C3UBlkNFEUJ5cshDYzeteXy5LxQRRg46ZAe3UgAHp1uGvrJmLx-ga8Efmkp_POHFIDMOqMUE2aZnmAul6hRfvJ5dPhIAjBXuyD1NEMOrP53NEafsMHx9L0ivqSRUbQO4iY3F3oICBWDLV5SGNYjf8UkxzL2sqZ8USAkqSF1IQeJ9XLcSPXq-XX/s1010/%E1%9E%9A.PNG