ព្រះរាជាណាចក្រកម្ពុជាជាប្រទេសដែលត្រូវបានគេចាត់ទុកថាមានប្រពៃណីវប្បធ៏មទំនៀមទំលាប់សម្បូរបែបមួយនៅលើពិភពលោក។ ពិធីបុណ្យជាប្រពៃណីទំនៀមទម្លាប់របស់ជាតិដែលមានតាំងពីបូរាណាចារ្យមក ត្រូវបានរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរ ប្រារព្ធធ្វើជារៀងរាល់ឆ្នាំមិនដែលអាក់ខាន លើកលែងតែមានករណីពិសេសណាមួយកើតឡើង ។
ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ឬ សង្រ្កាន្តខ្មែរ ត្រូវបានប្រារព្ធធ្វើដោយចាប់ផ្តើមពីថ្ងៃទី១៣.១៤ ខែមេសា និងបញ្ចប់នៅថ្ងៃទី១៥.១៦ ខែមេសានៃឆ្នាំនីមួយៗ ។ សង្រ្កាន្តខ្មែរជាភាសាសំស្រ្កឹតប្រែមកថា ដំណើរឃ្លាតចាកទី ការឈានចូលដល់ដំណើរដែលព្រះអាទិត្យចរណ៍ចូលដល់ទីមួយជុំរាសីចក្រ គឺដំណើរដែលដើមនិងចុងនៃរាសីចក្រជួបគ្នាពេញគម្រប់មួយឆ្នាំ ឬ និយាយដោយងាយថាជាដំណើរដាច់ឆ្នាំចាស់ចូលឆ្នាំថ្មី ។
កន្លងមកនៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ គេសង្កេតឃើញពលរដ្ឋខ្មែរ ភាគច្រើនជាយុវវ័យ តែងនាំគ្នាលេងល្បែងតាមប្រជាប្រិយខ្មែរនៅតាមផ្ទះ ភូមិ សាលា ឬក្នុងបរិវេណវត្តជាដើម។
- ល្បែងស្តេចចង់ ឬ អៀវ
- ល្បែងចោលឈូង
- ចាប់កូនខ្លែង
- លោតអន្ទាក់
- លាក់កន្សែង
- ឱបត្រឡាច
- បោះអង្គញ់
- ទាញព្រ័ត្រ
- កូនគោល
- ចោះប្រមាត
- លាក់កូនកាស
- វាយក្អម
- លាក់ធ្យូង
- ប៉ក់ចាប
- ស្វាដណ្តើមស្លឹកឈើ
- ល្បែងបាយខុំ -ល-៕











