Home ព័ត៌មានអន្តរជាតិ ចិនបង្កើនការនាំចេញផ្លែជម្ពូទៅកាន់ទីផ្សារក្រៅប្រទេស

ចិនបង្កើនការនាំចេញផ្លែជម្ពូទៅកាន់ទីផ្សារក្រៅប្រទេស

119
0

ប្រទេសចិន ៖ ខេត្តហៃណាន គឺជាខេត្តមួយដែលបានដាំដុះផ្លែជម្ពូដ៏សំខាន់របស់ចិន ហើយក្រៅពីពូជជម្ពូដែលចិនបានដាំពីមុនដូចជា ពូជ Black King Kong, ពូជ Black Pearl និងពូជ Milk wax apple នោះ ផ្ទៃដីដាំដុះនៅតំបន់សាន់យ៉ា ខេត្តហៃណានបានទទួលជោគជ័យក្នុងការអភិវឌ្ឍពូជជម្ពូថ្មីមួយទៀតឈ្មោះថា ពូជ Nanlu លេខ១ ។ ពួកគេបានដាំជម្ពូ Nanlu និងទទួលបានទិន្នផលជាច្រើនកាលពីឆ្នាំ២០២២ កន្លងមក ។

ក្នុងរយៈពេល១០ថ្ងៃដំបូងរបស់ខែមីនា ឆ្នាំ២០២៣នេះ ប្រទេសចិនបាននាំចេញជម្ពូ Nanlu ទៅក្រៅប្រទេសជាលើកដំបូង និងបញ្ជូនទៅប្រទេសកាណាដាតាមផ្លូវអាកាស ។ បរិមាណការនាំចេញជម្ពូពីតំបន់សាន់យ៉ាក្នុងពេលបច្ចុប្បន្ន គឺស្មើនឹង១៥០ឡាំង/១សប្តាហ៍ ហើយមកដល់ខែមីនានេះ ចិនបាននាំចេញជម្ពូទៅទីផ្សារក្រៅប្រទេសចំនួន៣លើក ហើយចិននឹងនាំចេញជាបន្តបន្ទាប់រហូតដល់ខែកក្កដា ឆ្នាំ២០២៣ ជាពេលដែលជម្ពូឈប់ចេញផ្លែ ។Opening a Rare Rose Apple | Asian Bell Fruit | How To Cut a Rose Apple |  Health Benefits of Jambu - YouTube

ជម្ពូរបស់ចិនពូជ Nanlu លេខ១ មានផ្លែធំៗ ដោយជម្ពូ១ផ្លែ មានទម្ងន់ប្រមាណ១៥០ក្រាម និងមានទំហំធំជាង២ដងនៃជម្ពូពូជ Black King Kong ។ ជម្ពូ Nanlu មានរសជាតិជូរអែម និងគ្មានរសជាតិចត់ទេ ។ វាមានសម្បកក្រាសជាងពូជ Black King Kong ដូច្នេះ ធ្វើឱ្យជម្ពូ Nanlu ងាយស្រួលប្រមូលផលទុកដាក់ ។ លើសពីនេះ វាមានប្រៀបក្នុងការប្រកួតប្រជែងលើទីផ្សារក្រៅប្រទេសផងដែរ ។

ផ្លែជម្ពូដែលដាក់លក់នៅលើទីផ្សារក្រៅប្រទេសភាគច្រើន គឺជាជម្ពូរបស់វៀតណាម ថៃ និងតៃវ៉ាន់ ។ បច្ចុប្បន្ន តម្លៃជម្ពូ Nanlu របស់ចិន ដែលលក់នៅប្រទេសកាណាដា គឺស្មើប្រមាណ៦០ដុល្លារអាមេរិក/១ប្រអប់ ដែលតម្លៃនេះខ្ពស់ជាងពូជជម្ពូផ្សេងៗរហូតដល់២០% ។ ម្យ៉ាងទៀត ដោយសារមានតម្រូវការជម្ពូលើទីផ្សារក្រៅប្រទេស ចិនបានពង្រីកការនាំចេញជម្ពូរបស់ខ្លួនទៅកាន់ទីក្រុងឌូបៃ ។Chompoo Other names are rose apple, Malabar plum. The shape resembles sweet  pepper. Happens both pink, and l… | Manzana de agua, Rosas de manzana,  Planta de manzana

ចំណែកទីផ្សារក្នុងស្រុកវិញ ជម្ពូ Nanlu លេខ១ ទទួលបានការពេញនិយមពីអតិថិជនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប៉ុន្តែបរិមាណដាំដុះតិចបានធ្វើឱ្យចិនខ្វះខាតជម្ពូលក់នៅលើទីផ្សារ ហើយតម្លៃវិញ ក៏ខ្ពស់ជាងជម្ពូផ្សេងៗដែរ ។ ប៉ុន្តែសម្រាប់ឆ្នាំ២០២៣នេះ ចិនបានបង្កើនផ្ទៃដីដាំដុះជម្ពូលើសមុន២ដង និងលក់បានថ្លៃជាងឆ្នាំ២០២២ បន្តិច ។ រីឯរដូវប្រមូលផលជម្ពូ Nanlu គឺចាប់ពីខែមីនា រហូតដល់ខែកក្កដា ។

បើតាមសេចក្តីរាយការណ៍ថា ខេត្តហៃណានបានដាំផ្លែឈើផ្សេងទៀតដូចជា ម្នាស់ពណ៌មាស ចេក និងផ្លែគូលែន ។ ក្រៅពីនេះ គឺផ្លែមៀន និងស្វាយពូជ Kui Fei ដែលចិនកំពុងបង្កើនការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសដូចគ្នា ៕ Creative Farmer Live Plants Rose Apple Fruit Thai Wax Apple Fruit Plant  Sweet for Home Garden (1 Healthy Live Plant) : Amazon.in: Garden & Outdoorsប្រភព ៖ The durian times