Home ព័ត៌មានអន្តរជាតិ ចិនរិះគន់ដំណើរទស្សនកិច្ចនៅអាមេរិករបស់មេដឹកនាំតៃវ៉ាន់

ចិនរិះគន់ដំណើរទស្សនកិច្ចនៅអាមេរិករបស់មេដឹកនាំតៃវ៉ាន់

42
0

តៃវ៉ាន់ ៖ លោក Wang Wen Bin អ្នកនាំពាក្យក្រសួងការបរទេសប្រទេសចិនបានរិះគន់យ៉ាងខ្លាំងក្លា និងបញ្ជាក់ថា ចិនប្រឆាំងយ៉ាងខ្លាំងចំពោះការផ្លាស់ប្តូរ មិនថាតាមវិធីណាទេរវាងអាមេរិកជាមួយរដ្ឋាភិបាលតៃវ៉ាន់ ហើយចិនប្រឆាំងនឹងដំណើរទស្សនកិច្ចមកកាន់អាមេរិករបស់មន្ត្រីតៃវ៉ាន់ មិនថាមន្ត្រីណាមួយ ឬមានលេសអ្វីផ្សេងទេ ។ លើសពីនេះ ចិនក៏ប្រឆាំងនឹងអាមេរិកផងដែរ ដែលរំលោភលើគោលការណ៍ «ចិនតែមួយ» និងទាក់ទងជាមួយមន្ត្រីតៃវ៉ាន់គ្រប់រូបភាពទាំងអស់ ។

លោក Wang Wen Bin ថ្លែងថា គម្រោងធ្វើទស្សនកិច្ចមកកាន់អាមេរិកកណ្តាលរបស់មេដឹកនាំតៃវ៉ាន់ គឺគ្រាន់តែជាលេសបាំងមុខប៉ុណ្ណោះ ប៉ុន្តែការពិត តៃវ៉ាន់ព្យាយាមបង្ហាញការគាំទ្រពីអាមេរិកដើម្បីឱ្យតៃវ៉ាន់មានសេរីភាព ហើយរដ្ឋាភិបាលចិនបានដាក់លិខិតតវ៉ាជាផ្លូវការហើយទៅកាន់អាមេរិក ។Russia is an important member of G20, no country can oust another G20  member: China's Foreign Ministry - Global Times

មុននេះ រដ្ឋាភិបាលតៃវ៉ាន់លើកឡើងថា ប្រធានាធិបតីរបស់តៃវ៉ាន់ លោកស្រី Tsai Ing-wen នឹងទៅកាន់អាមេរិកចំនួន២លើក គឺនឹងទៅកាន់ទីក្រុង New York និង Los Angeles ក្នុងដំណើរទស្សនកិច្ចទៅកាន់អាមេរិកកណ្តាលចំនួន២ប្រទេស គឺហ្គាតេម៉ាឡា (Guatemala) និងបេលីស (Belize) ។ លោកស្រី Tsai Ing-wen នឹងធ្វើដំណើរចេញពីតៃវ៉ាន់នៅថ្ងៃទី២៩ ខែមីនា និងត្រឡប់មកតៃវ៉ាន់វិញនៅថ្ងៃទី៧ ខែមេសា ។

បើតាមព័ត៌មានផ្សាយថា ប្រធានសភាតំណាងរាស្ត្រអាមេរិក លោក Kevin McCarthy នឹងជួបជាមួយមេដឹកនាំតៃវ៉ាន់ នៅពេលមេដឹកនាំតៃវ៉ាន់មកកាន់ទីក្រុង Los Angeles ប៉ុន្តែខាងតៃវ៉ាន់មិនបាននិយាយអំពីរឿងនេះទេ ។Taiwan president to visit US but no word on House Speaker meeting | Reuters

ក្នុងពេលលោកស្រី Tsai Ing-wen នឹងមកកាន់អាមេរិកកណ្តាល និងសហរដ្ឋអាមេរិកនោះ គឺជាពេលស្របគ្នាជាមួយអតីតប្រធានាធិបតីតៃវ៉ាន់ លោក Ma Yingjeew នឹងធ្វើដំណើរទៅប្រទេសចិន ចាប់ពីថ្ងៃទី២៧ មីនា ដល់ថ្ងៃទី៧ ខែមេសា ដែលជាការទៅកាន់ទឹកដីចិនជាប្រវត្តិសាស្ត្ររបស់អតីតមេដឹកនាំតៃវ៉ាន់រូបនេះ ។ អតីតប្រធានាធិបតីតៃវ៉ាន់ និងជាអ្នកនយោបាយនាំមុខនៅតៃវ៉ាន់ លោក Ma Yingjeew នឹងធ្វើដំណើរទៅចិនជាលើកដំបូងក្នុងរយៈពេល៧៤ឆ្នាំ ចាប់តាំងពីតៃវ៉ាន់បំបែកខ្លួនចេញពីចិនកាលពីឆ្នាំ១៩៤៩ ។Former Taiwan president Ma to visit China in landmark trip - TODAY

បច្ចុប្បន្ន លោក Ma Yingjeew នៅតែជាមេដឹកនាំជាន់ខ្ពស់ក្នុងគណបក្សគួមីនតាង ជាបក្សប្រឆាំងនៅតៃវ៉ាន់ ដោយលោកធ្លាប់ជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង កាលពីឆ្នាំ២០១៥ ប៉ុន្តែជាការជួបគ្នានៅប្រទេសសិង្ហបុរី មិនមែនចិនទេ ។ រីឯគម្រោងទៅចិនលើកនេះ នៅមិនច្បាស់ទេថា អតីតមេដឹកនាំតៃវ៉ាន់រូបនេះនឹងបានជួបជាមួយ លោក ស៊ី ជិនពីង ឬអត់ ។

គួរបញ្ជាក់ថា គណបក្សគួមីនតាង មានគោលនយោបាយគាំទ្រឱ្យតៃវ៉ាន់មានសម្ព័ន្ធភាពជិតដិតជាមួយប្រទេសចិន ។ លោក Ma Yingjeew និយាយថា វាសំខាន់ដែលតៃវ៉ាន់ត្រូវរក្សាទំនាក់ទំនងជាមួយចិន ជាពិសេស ពេលស្ថានភាពកំពុងតានតឹងរវាងចិន និងតៃវ៉ាន់ នាពេលបច្ចុប្បន្ននេះ ៕ ប្រភព ៖ TNN World