Home ព័ត៌មានអន្តរជាតិ រុស្ស៊ីត្រៀមទទួលភ្ញៀវទេសចរចិន ក្រោយស្ថានភាពជំងឺកូវីដធូរស្រាល

រុស្ស៊ីត្រៀមទទួលភ្ញៀវទេសចរចិន ក្រោយស្ថានភាពជំងឺកូវីដធូរស្រាល

59
0

ប្រទេសរុស្ស៊ី ៖ វិស័យទេសចរណ៍រវាងប្រទេសចិន និងរុស្ស៊ី បានចាប់ផ្តើមងើបឡើងវិញហើយក្រោយពីស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល ។ គេសង្កេតឃើញថា មានភ្ញៀវទេសចរចិនជាច្រើននាក់បានមកកម្សាន្តនៅទីកន្លែងទេសចរណ៍ល្បីល្បាញនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ។

Izmailovesky ជាផ្សារមួយក្នុងចំណោមផ្សារលក់វត្ថុអនុស្សាវរីយ៍ ដែលទទួលបានការពេញនិយមខ្លាំងបំផុតសម្រាប់ភ្ញៀវទេសចរបរទេស និងពលរដ្ឋរុស្ស៊ីនៅទីក្រុងមូស្គូ ហើយផ្សារនេះមានលក់របស់របរជាច្រើនប្រភេទដូចជា តុក្កតា និងកាដូផ្សេងៗផងដែរ ។ តូបនានាបើកលក់តែថ្ងៃចុងសប្តាហ៍ប៉ុណ្ណោះ ដើម្បីឱ្យអ្នកស្រុកនៅទីនេះអាចលក់របស់របរដើម្បីរកប្រាក់ចំណូលពិសេស ។ ជនជាតិរុស្ស៊ីប្រាប់ថា ពេលមកលេងផ្សារនេះ ភ្ញៀវទេសចរគួរតែយកថង់ទទេមកជាមួយដែរ ហើយពួកគេនឹងបានឃើញទំនិញជាច្រើនមុខ និងអាចតថ្លៃទំនិញបាន ។Much of tourism-reliant Southeast Asia has no plans to restrict Chinese  tourists — Radio Free Asia

Dmitry Knyazev ម្ចាស់តូបលក់វត្ថុអនុស្សាវរីយ៍កំពុងតែត្រៀមរបស់របរក្នុងតូបដើម្បីលក់ឱ្យភ្ញៀវទេសចរចិន និយាយថា គាត់បានបើកបញ្ជីរបស់ Alipay និង WeChat Pay រួចហើយ ដែលវាជាប្រព័ន្ធទូទាត់ប្រាក់តាមទូរស័ព្ទដៃរបស់ចិន ។

អាជីវកររុស្ស៊ីឈ្មោះ Victor បាននិយាយថា ជនជាតិចិនចាប់អារម្មណ៍ពីរឿងវប្បធម៌ ជាពិសេស វប្បធម៌របស់អឺរ៉ុប ហើយភ្ញៀវទេសចរភាគច្រើនចូលចិត្តការងារសិប្បកម្ម និងការគូរគំនូរ ។ ចំណែកអាជីវកររុស្ស៊ីម្នាក់ទៀតឈ្មោះ Olga ប្រាប់ថា ភ្ញៀវទេសចរចិនចូលចិត្តទីក្រុងរបស់រុស្ស៊ី ហើយពួកគេដឹងពីប្រវត្តិសាស្ត្ររុស្ស៊ី ជាពិសេស ប្រវត្តិសាស្ត្ររបស់សហភាពសូវៀតលេនីន និងស្តាលីន ។Russia holds grand ceremony to welcome return of Chinese tourists-Xinhua

គួរបញ្ជាក់ថា ក្រោយពីស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល ពលរដ្ឋរុស្ស៊ីសង្ឃឹមថា វិស័យទេសចរណ៍ក្នុងប្រទេសរបស់ពួកគេនឹងត្រឡប់មកដូចដើមវិញ ៕Russia Attracts 1.5 Million Chinese Tourists in 2017 - Russia Briefing News ប្រភព ៖ China face