Open AI គឺជាមន្ទីរពិសោធន៍ស្រាវជ្រាវបញ្ញាសិប្បនិមិត្តរបស់អាម៉េរិកដែលមាននាយកប្រតិបត្តិ(CEO)លោក Sam Altman ហើយបច្ចុប្បន្ន កម្មវិធី ChatGPT កំពុងតែមានភាពល្បីល្បាញខ្លាំងដោយមនុស្សអាចប្រើបច្ចេកវិទ្យា AI ដើម្បីបំពេញមុខងារជាច្រើន។ ទន្ទឹមនឹងទទួលបានការចាប់អារម្មណ៍ពីកម្មវិធីនេះ អ្នកមួយចំនួនក៏ចាប់អារម្មណ៍ទៅលើលោក Sam Altman ដូចគ្នា។

លោក Sam Altman បច្ចុប្បន្នមានវ័យ៣៧ឆ្នាំ មានម្តាយជាគ្រូពេទ្យជំនាញខាងសើស្បែក ហើយបានប្រើកុំព្យូទ័រដំបូងនៅអាយុ៨ឆ្នាំក្នុងគ្រួសារជ្វីហ្វ។ លោកបានសិក្សាផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រនៅសាកលវិទ្យាល័យ Stanford ប៉ុន្តែលោក Altman បានសម្រេចចិត្តបោះបង់ការសិក្សារបស់ខ្លួននៅមហាវិទ្យាល័យនៅឆ្នាំ ២០០៥ ក្នុងវ័យ១៩ឆ្នាំ។Sam Altman is tech's next household name — if we survive the killer robots

ក្នុងឆ្នាំដែល Altman សម្រេចចិត្តចាកចេញពីសាលា តែលោកក៏បានក្លាយជាសហស្ថាបនិក និងក្លាយជានាយកប្រតិបត្តិនៃ Loopt ដែលជាកម្មវិធីទូរស័ព្ទចល័តតាមបណ្តាញទំនាក់ទំនងសង្គមទៅហើយ។ ទោះយ៉ាងណាកម្មវិធីនេះក៏ត្រូវក្ស័យធននៅក្នុងឆ្នាំ២០១២ ដោយសារតែគ្មានភាពទាក់ទាញ។

Altman ត្រូវបានគេដាក់ឈ្មោះថាជាអ្នកវិនិយោគកំពូលដែលមានអាយុក្រោម ៣០ ឆ្នាំដោយទស្សនាវដ្ដី Forbes ក្នុងឆ្នាំ ២០១៥ ជា “សហគ្រិនវ័យក្មេងល្អបំផុតក្នុងបច្ចេកវិទ្យា” ដោយទស្សនាវដ្តី Businessweek ក្នុងឆ្នាំ ២០០៨ ហើយបានចុះបញ្ជីថាជាស្ថាបនិកចាប់ផ្តើមអាជីវកម្មដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយក្នុងចំនោម ៥ នាក់នៅចន្លោះឆ្នាំ ១៩៧៩ និង ២០០៩ ។What is OpenAI's ChatGPT and Can You Invest? (Updated March 17) នៅខែមីនា ឆ្នាំ ២០១៩ YC បានប្រកាសពីការផ្លាស់ប្តូររបស់ Altman ទៅជាតំណែងប្រធាន ដើម្បីផ្តោតលើ OpenAI ដែលបានបង្កើតដំបូងក្នុងឆ្នាំ២០១៥ ដែលមានមហាសេដ្ឋីជាច្រើនរូបផ្តល់មូលនិធិស្រាវជ្រាវលើបច្ចេកវិទ្យា។ ក្នុងឆ្នាំ ២០១៧ នាយកប្រតិបត្តិរូបនេះបានទទួលសញ្ញាប័ត្របណ្ឌិតកិត្តិយសផ្នែកវិស្វកម្មពីសាកលវិទ្យាល័យ Waterloo ។

មែនទែនទៅ Altman ជាអ្នកហូបអាហារបួសតាំងពីក្មេង ហើយលោកជាមនុស្សស្រលាញ់ភេទដូចគ្នាតាំងពីនៅវ័យជំទង់។ លោកមានទំនាក់ទំនងស្នេហាជាមួយសហស្ថាបនិកក្រុមហ៊ុន Loopt លោក Nick Sivo អស់រយៈពេលប្រាំបួនឆ្នាំ មុនពេលពួកគេបែកបាក់គ្នាភ្លាមៗបន្ទាប់ពីក្រុមហ៊ុនត្រូវបានទិញ។ គិតត្រឹមខែមីនា ឆ្នាំ២០២៣នេះ នាយកប្រតិបត្តិ OpenAI មានទ្រព្យសម្បត្តិផ្ទាល់ខ្លួន ២ពាន់លានដុល្លារ៕What is M.Tech in Artificial Intelligence (AI)? | Emeritus India