យោងតាមទិន្នន័យនៅក្នុងឆ្នាំ២០២២គេបានរកឃើញថានៅលើផែនដីរបស់យើងមានសត្វចំនួន២.១៣លានប្រភេទ យ៉ាងណាមិញក្នុងចំណោមសត្វទាំង២.១៣លានប្រភេទនោះគឺមានសត្វចំនួនតែ៨ប្រភេទនោះទេដែលត្រូវបានគេចាត់ទុកថាជាសត្វដែលឆ្លាតបំផុតលើផែនដី តើសត្វទាំង៨ប្រភេទនោះគឺជាសត្វណាខ្លះ?
១.ត្រីដូហ្វីន៖ ត្រីដូហ្វីនពិតជាមានសម្ថភាពពិសេសខ្លាំងណាស់ក្នុងការប្រើប្រាស់ភាសា ត្រីនេះមានការចងចាំវែងណាស់ វាអាចចំណាំខ្លួនឯងនៅក្នុងកញ្ចក់ អាចកត់សម្គាល់ពីភាពដូចគ្នានិងខុសគ្នានៅលើរាងកាយរបស់វា អាចស្គាល់រូបភាពផ្សេងៗនៅក្នុងកញ្ចក់ទូរទស្សន៍ អាចចាំសំឡេងរបស់មនុស្សម្នាក់ៗបានទៀតផង។
២.សត្វស្វា៖ គឺជាសត្វដែលមានខួរក្បាលប្រហាក់ប្រហែលទៅនឹងមនុស្សដែរ ដូច្នេះហើយការរស់នៅរបស់សត្វស្វាក៏មានភាពស្រដៀងនឹងមនុស្សដែរ។
៣.សត្វក្អែក៖ តាមការពិសោធន៍ក្អែកគឺជាសត្វមួយប្រភេទដែលមានភាពវ័យឆ្លាតខ្លាំង នឹងចេះស្តាប់ភាសាមនុស្សទៀតផង អ្វីដែលពិសេសនោះវាក៏អាចចេះនិយាយភាសាមនុស្សថែមទាំងមានការចងចាំយូរទៀតផង។
៤.សត្វដំរី៖ គឺជាប្រភេទសត្វដែលមានភាពវ័យឆ្លាត សត្វនេះមានការចងចាំខ្ពស់ណាស់ អ្វីដែលពិសេសនោះគឺវាចេះលាគ្នាជាលើកចុងក្រោយនៅពេលដែលសត្វដំរីផ្សេងទៀតត្រូវបានស្លាប់។
៥.សត្វមឹក៖ មឹកគឺជាប្រភេទសត្វឥតឆ្អឹងកង មឹកមានសមត្ថភាពពិសេសក្នុងការគេចចេញពីមនុស្សដែលកំពុងចាប់វា នៅពេលយើងចាប់វាចូលទៅក្នុងកែវហើយបិទគម្របអោយជិតនោះ មឹកក៏មានសម្ថភាពក្នុងការបើកគម្របចេញដោយខ្លួនឯងបានយ៉ាងងាយ។
៦.សត្វជ្រូក៖ ជ្រូកជាសត្វមួយដែលមានភាពឆ្លាតវៃ សត្វជ្រូកអាចមានសមត្ថភាពប្រើប្រាស់សំឡេងខុសៗគ្នាជាង២០សំលេង ហើយមេជ្រូកក៏អាចច្រៀងបំពេរកូនៗរបស់វាបានទៀតផង។
៧.សត្វព្រាប៖ ព្រាបជាសត្វដ៏ឆ្លាតមួយ សត្វនេះគឺមានសមត្ថភាពពិសេសខុសសត្វដ៏ទៃទៀត ព្រាបអាចស្គាល់ខ្លួនឯងនៅពេលដែលវាឆ្លុះកញ្ចក់ ហើយអ្វីដែលពិសេសនោះសត្វព្រាបអាចចងចាំមនុស្ស និងទីកន្លែងផ្សេងក្នុងរយះពេលរាប់ខែរាប់ឆ្នាំផងដែរ ។
៨.សត្វកណ្ដុរ៖ ជាទូទៅសត្វកណ្តុរមានសមត្ថភាពក្នុងការចងចាំផ្លូវ និងចេះការពារខ្លួនពីការដាក់អន្ទាក់របស់មនុស្ស អ្វីដែលពិសេសនោះគឺវាចូលចិត្តរស់នៅក្នុងសង្គមដូចមនុស្សដែរ៕









