Home ព័ត៌មានអន្តរជាតិ លោក ស៊ី ជិនពីង នឹងទៅប្រទេសរុស្ស៊ីពិភាក្សាជាមួយលោកពូទីន

លោក ស៊ី ជិនពីង នឹងទៅប្រទេសរុស្ស៊ីពិភាក្សាជាមួយលោកពូទីន

76
0

ប្រទេសរុស្ស៊ី ៖ មន្ត្រីរដ្ឋាភិបាលរុស្ស៊ីម្នាក់បានផ្តល់សម្ភាសន៍ទៅកាន់ស្ថានីយទូរទស្សន៍ NHK របស់ជប៉ុនថា ប្រទេសរុស្ស៊ីកំពុងត្រៀមខ្លួនទទួលមេដឹកនាំចិន លោក ស៊ី ជិនពីង ដែលនឹងធ្វើដំណើរមកកាន់រុស្ស៊ីនាពេលឆាប់ៗនេះ បន្ទាប់ពីកងទ័ពរបស់រុស្ស៊ីបានបើកការវាយប្រហារមកលើអ៊ុយក្រែនអស់រយៈពេលជាង១ឆ្នាំ ។

លោកប្រធានាធិបតីចិន ស៊ី ជិនពីង ធ្លាប់បានពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន តាមអនឡាញ កាលពីខែធ្នូ ឆ្នាំ២០២២ កន្លងមក ហើយលោកប្រធានាធិបតី ពូទីន បានអញ្ជើញលោក ស៊ី ជិនពីង ឱ្យធ្វើដំណើរមកប្រទេសរុស្ស៊ី ក្នុងនិទាឃរដូវឆ្នាំ២០២៣ នេះ ។

ជាមួយគ្នានេះ កាលពីខែកុម្ភៈ ឆ្នាំ២០២៣ លោក ពូទីន បានថ្លែងទៅកាន់មន្ត្រីទូតជាន់ខ្ពស់របស់ចិន លោក Wang Yi នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ីថា កំពុងទន្ទឹងរង់ចាំមេដឹកនាំចិនមកទស្សនកិច្ចនៅប្រទេសរុស្ស៊ី ។ គេសម្លឹងឃើញថា ស្ថានការណ៍នៅប្រទេសអ៊ុយក្រែន គឺជាប្រធានសំខាន់មួយក្នុងការជជែកពិភាក្សារវាងមេដឹកនាំប្រទេសទាំងពីរ ។China's Xi is set to meet Russia's Putin virtually on Wednesday

កាសែត Wall Street Journal បានរាយការណ៍ថា លោកប្រធានាធិបតីចិន ស៊ី ជិនពីង ក៏មានគម្រោងពិភាក្សាគ្នាតាមអនឡាយជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ផងដែរ បន្ទាប់ពីលោកបានបញ្ចប់ដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី ។ គម្រោងធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែនរបស់មេដឹកនាំចិននេះ គឺជាការពិភាក្សាគ្នាលើកដំបូងតាំងពីកងទ័ពរុស្ស៊ីបានវាយប្រហារប្រទេសអ៊ុយក្រែនកាលពីឆ្នាំ២០២២ ហើយមេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelensky ក៏ត្រូវការពិភាក្សាជាមួយមេដឹកនាំចិន និងទទួលយកផែនការសន្តិភាពទាំង១២ចំណុចរបស់រដ្ឋាភិបាលចិន ដែលបានដាក់ឡើងដើម្បីអំពាវនាវឱ្យមានការឈប់បាញ់គ្នា និងចរចាដោយសន្តិភាព ។

ចំណែកអ្នកនាំពាក្យរបស់រដ្ឋាភិបាលរុស្ស៊ី លោក Dmitry Peskov មិនបាននិយាយអ្វីពាក់ព័ន្ធនឹងគម្រោងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីរបស់មេដឹកនាំចិនទេ ប៉ុន្តែលោកបានសន្យាថា នឹងប្រកាសពីព័ត៌មាននេះ ក្រោយពីបានរៀបចំការងារទាំងអស់រួចរាល់ ៕Exclusive: China's Xi plans Russia visit as soon as next week - sources |  Reuters ប្រភព ៖ TNN World