ប្រទេសចិន ៖ នៅខែកុម្ភៈ ឆ្នាំ២០២៣ សកម្មភាពការផលិតទំនិញរបស់ចិនបានកើនឡើងលឿនបំផុតក្នុងរយៈពេលជាង១០ឆ្នាំមកនេះ ដែលវាមិនដូចការរំពឹងទុករបស់អ្នកវិភាគទេ បន្ទាប់ពីចិនបានលុបចោលវិធានការរឹតបន្តឹងជំងឺកូវីដ-១៩ កាលពីចុងឆ្នាំ២០២២ កន្លងមក និងបើកប្រទេសឡើងវិញ ។

ការិយាល័យស្ថិតិរបស់ចិនបង្ហាញថា សន្ទស្សន៍គ្រប់គ្រងការទិញ Purchasing Managers Index (PMI) បានកើនឡើងដល់៥២,៦ ពី៥០,១ នៅខែមករា ឆ្នាំ២០២៣ ហើយសន្ទស្សន៍គ្រប់គ្រងការទិញនៅពេលនេះ គឺលើសពីអ្វីដែលអ្នកវិភាគរំពឹងទុកថា ស្មើត្រឹមតែ៥០,៥ ប៉ុណ្ណោះ ។ គេចាត់ទុកថា វាជាចំនួនខ្ពស់បំផុតគិតចាប់តាំងពីខែមេសា ឆ្នាំ២០១២ មក ។China Factory Activity Gradually Improves as Lockdowns Ease | Wealth  Management

ចិន គឺជាប្រទេសផលិតទំនិញធំលំដាប់ទី២ នៅលើពិភពលោក ដែលបានប្រឈមនឹងស្ថានភាពអាក្រក់នៅឆ្នាំ២០២២ កន្លងមក ដោយសារតែការបិទប្រទេស និងវិធានការរឹតបន្តឹងជំងឺកូវីដ-១៩ ខណៈប្រទេសនានានៅលើពិភពលោកត្រេកអរជាមួយសន្ទស្សន៍គ្រប់គ្រងការទិញរបស់ចិន ។ ចំណែកទីផ្សារភាគហ៊ុននៅតំបន់អាស៊ី និងប្រាក់ដុល្លារអូស្ត្រាលីបានងើបឡើងវិញពីការខាតបង់កាលពីពេលមុន ខណៈបណ្តាវិនិយោគិនបានសម្លឹងមកកាន់សេដ្ឋកិច្ចចិនរីកចម្រើនជាងមុន ។Chinatown faces a loss of its Chinese grocery stores - Los Angeles Times

ទោះយ៉ាងណា បើទោះវិស័យផលិតកម្មរបស់ចិនបានងើបឡើងវិញក្តី ប៉ុន្តែនៅតែស្ថិតក្រោមសម្ពាធជាមួយតម្លៃទំនិញធ្លាក់ចុះនៅខែមករា ឆ្នាំ២០២៣ ដោយសារការប្រើប្រាស់ទំនិញក្នុងប្រទេសចិនមានកម្រិត ហើយការនាំចេញទំនិញទៅក្រៅប្រទេស ក៏មិនទាន់ច្បាស់លាស់ ។

ធនាគារកណ្តាលប្រទេសចិនជឿជាក់ថា សេដ្ឋកិច្ចចិននឹងងើបឡើងវិញនៅឆ្នាំ២០២៣នេះ បើទោះជាបរិយាកាសខាងក្រៅនៅតែអាក្រក់ និងស្មុគស្មាញក៏ដោយ ៕ ប្រភព ៖ AEC connect