ប្រទេសឥណ្ឌូណេស៊ី ៖ កោះបាលី គឺជាកោះទេសចរណ៍ដ៏ល្បីល្បាញមួយរបស់ប្រទេសឥណ្ឌូណេស៊ី បានត្រៀមហាមឃាត់ភ្ញៀវទេសចរបរទេសជិះម៉ូតូនៅលើកោះនេះ ក្រោយពីគេឃើញភ្ញៀវទេសចរជាច្រើននាក់រំលោភច្បាប់ចរាចរណ៍ ដោយជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ដោះសម្លៀកបំពាក់ និងគ្មានប័ណ្ណបើកបរជាដើម ។Safari jet ski ride

វិធានការហាមឃាត់ភ្ញៀវទេសចរបរទេសជិះម៉ូតូនៅកោះនេះ គឺយោងតាមការប្រកាសរបស់អភិបាលកោះបាលី លោក E Wayan Coaster បញ្ជាក់ថា កំពុងរៀបចំស្នើរឿងនេះសម្រាប់ច្បាប់ថ្នាក់តំបន់នៅឆ្នាំ២០២៣ ប៉ុន្តែនៅមិនទាន់ច្បាស់ថា នឹងមានការប្រើប្រាស់ច្បាប់នេះដោយរបៀបណាទេ ។ កោះបាលីបានបើកទទួលស្វាគមន៍ភ្ញៀវទេសចរបរទេសឡើងវិញ ធ្វើឱ្យភ្ញៀវទេសចរជាច្រើននាក់នាំគ្នាមកលេងនៅកោះនេះ បន្ទាប់ពីបានបិទកោះអស់រយៈពេលជាយូរ ដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ។Bali Travel Blog - All You Need To Know Before You Go To Bali

ជាធម្មតា ភ្ញៀវទេសចរមកកម្សាន្តនៅកោះបាលី ពួកគេនិយមជួលម៉ូតូដើម្បីជិះទស្សនានៅតាមកន្លែងទេសចរណ៍ផ្សេងៗនៅលើកោះ ព្រោះវាងាយស្រួលក្នុងការធ្វើដំណើរនៅតាមផ្លូវតូចៗដែលមានទេសភាពស្រស់ស្អាត ជាជាងការធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ ខណៈរថយន្តក្រុងសាធារណៈនៅកោះបាលីមិនទាន់កែលម្អឱ្យបានល្អគ្រប់គ្រាន់ទេ ។

ទោះយ៉ាងណា នៅកោះបាលីតែងជួបបញ្ហាភ្ញៀវទេសចរបរទេសរំលោភច្បាប់ចរាចរណ៍ជាច្រើន ហើយបើតាមការកត់ត្រារបស់ប៉ូលិសក្នុងតំបន់នេះឃើញថា នៅចុងខែកុម្ភៈ រហូតដល់ដើមខែមីនា ឆ្នាំ២០២៣ ប៉ូលិសបានចាប់ក្រុមភ្ញៀវទេសចរបរទេសចំនួន១៧១នាក់បានរំលោភច្បាប់ចរាចរណ៍នៅលើកោះនេះ ហើយភ្ញៀវទេសចរមួយចំនួនបានប្រើប្រាស់ស្លាកលេខក្លែងក្លាយ ។Top 7 Reasons To Visit Bali

អភិបាលកោះបាលី លោក E Wayan Coaster ថ្លែងថា ៖ «បើអ្នកជាភ្ញៀវទេសចរ គឺអ្នកក៏ត្រូវធ្វើខ្លួនឱ្យដូចភ្ញៀវទេសចរ ។ ចាប់ពីថ្ងៃនេះតទៅ ភ្ញៀវទេសចរបរទេសទាំងអស់ត្រូវធ្វើដំណើរតាមរថយន្តដែលភ្នាក់ងារទេសចរណ៍ក្នុងស្រុករៀបចំឱ្យពួកគេ» ។

ក្រៅពីនេះ អភិបាលកោះបាលីបានប្រកាសថា កំពុងពិចារណាលុបចោលការផ្តល់ទិដ្ឋាការពេលធ្វើដំណើរមកដល់កោះបាលី (visa on arrival) ចំពោះភ្ញៀវទេសចរមកពីប្រទេសរុស្ស៊ី និងអ៊ុយក្រែន ដោយសារកន្លងមក ភ្ញៀវទេសចរទាំងពីរប្រទេសនេះបានធ្វើដំណើរមកកាន់កោះបាលីជាច្រើននាក់ ស្របពេលប្រទេសរបស់ពួកគេកំពុងកើតសង្គ្រាម ហើយភ្ញៀវទេសចរទាំងពីរប្រទេសនេះមិនអនុវត្តតាមច្បាប់របស់ឥណ្ឌូណេស៊ី ។ កាលពីសប្តាហ៍កន្លងមក អាជ្ញាធរមូលដ្ឋាននៅកោះបាលីបានចាប់ពលរដ្ឋរុស្ស៊ីជាច្រើននាក់ពីករណីរំលោភលើប័ណ្ណស្នាក់នៅ ហើយមានពលរដ្ឋរុស្ស៊ីខ្លះប្រើប្រាស់ទិដ្ឋាការទេសចរណ៍មកប្រកបអាជីវកម្មនៅលើកោះទៀតផង ។10 Best Beaches in Bali: Swimming, Surfing and Sunbathing

ទោះយ៉ាងណា ផែនការហាមឃាត់ការជិះម៉ូតូរបស់ភ្ញៀវទេសចរបរទេស គឺមានទាំងមតិគាំទ្រ និងមតិប្រឆាំង ដោយសារគេមើលឃើញថា វាជាការរារាំងដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចនៅកោះបាលី ក្រោយពីកោះនេះទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារជំងឺកូវីដរាតត្បាត ។ នៅមុនពេលផ្ទុះជំងឺកូវីដ កោះបាលីបានទទួលប្រាក់ចំណូលយ៉ាងច្រើនពីវិស័យទេសចរណ៍ស្មើប្រមាណ៦០% របស់ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងខេត្តទាំងមូល ៕ ប្រភព ៖ To Day