ប្រទេសវៀតណាម ៖ តាមរបាយការណ៍ពីក្រសួងផែនការ និងវិនិយោគវៀតណាមបង្ហាញថា សិង្ហបុរីនៅតែគ្រប់គ្រងតំណែងជាប្រទេសវិនិយោគដ៏ធំបំផុតរបស់វៀតណាម ក្នុងរយៈពេល២ខែ ឆ្នាំ២០២៣ នេះ ដោយមានទឹកប្រាក់វិនិយោគស្មើ៩៧៨.៤លានដុល្លារអាមេរិក ធ្លាក់ចុះ៤២,៧% បើប្រៀបធៀបពីមួយឆ្នាំទៅមួយឆ្នាំ ។
ជាមួយគ្នានេះ តៃវ៉ាន់ស្ថិតក្នុងលំដាប់ទី២ មានទឹកប្រាក់វិនិយោគជិតស្មើ៤០៧.១លានដុល្លារអាមេរិក ដែលខ្ពស់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ចំនួន៣.៨៥ដង បន្ទាប់មក គឺប្រទេសហូឡង់ស្ថិតក្នុងលំដាប់ទី៣ មានទឹកប្រាក់វិនិយោគជិតស្មើ៣៦៩លានដុល្លារអាមេរិក ។:max_bytes(150000):strip_icc()/singapore--garden-by-the-bay--supertree-grove-638256268-fa59e7e78b6449aaa40f68eafe6ff1a1.jpg)
ក្រសួងផែនការ និងវិនិយោគវៀតណាមបន្ថែមថា ដើមទុនវិនិយោគចុះបញ្ជីថ្មីសរុប និងជំនួយហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងក្រុមហ៊ុន និងការទិញភាគហ៊ុនរបស់វិនិយោគិនបរទេស មានទឹកប្រាក់ជិតស្មើ៣.១ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ៣៨% បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ ។
ខេត្តនានារបស់ប្រទេសវៀតណាម ក្នុងនោះខេត្តបាក់សាង អាចទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស Foreign direct investment (FDI) ស្មើ៨២៤.៣លានដុល្លារអាមេរិក ស្មើ២៦,៦% ដែលបានកើនឡើងពីឆ្នាំ២០២២ រហូតដល់៨.៤ដង ខណៈទីក្រុងហូជីមិញ មានគម្រោងថ្មីសរុបចំនួន១០៣គម្រោង ស្មើទឹកប្រាក់៣៦៩.១លានដុល្លារអាមេរិក ស្មើ១១,៩% ។
យោងតាមទិន្នន័យនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បង្ហាញថា ទឹកប្រាក់វិនិយោគពីបរទេសជាង២,៥៥ពាន់លានដុល្លារអាមេរិកបានទូទាត់រួចរាល់ហើយ ប៉ុន្តែធ្លាក់ចុះ៤,៩% បើធៀបនឹងឆ្នាំ២០២២ ដោយក្រុមហ៊ុនបរទេសបានវិនិយោគលើវិស័យឧស្សាហកម្មចំនួន១៧ ក្នុងចំណោម២១ ។ ការវិនិយោគរបស់ក្រុមហ៊ុនបរទេសភាគច្រើន គឺលើឧស្សាហកម្មកែច្នៃ និងការផលិត ស្មើទឹកប្រាក់២.១៧ពាន់លានដុល្លារអាមេរិក ស្មើ៧០.១% ក្នុងចំណោមការវិនិយោគទាំងអស់ បន្ទាប់មក ពួកគេវិនិយោគលើផ្នែកអចលនទ្រព្យ មានទឹកប្រាក់ស្មើ៣៩៦.៩លានដុល្លារអាមេរិក ស្មើ១២,៨% ៕
ប្រភព ៖ AEC connect










