Home ព័ត៌មានអន្តរជាតិ រថភ្លើងអាកាស BTS ក្រុងបាងកកនឹងផ្អាកដំណើរការមែនទេ ?

រថភ្លើងអាកាស BTS ក្រុងបាងកកនឹងផ្អាកដំណើរការមែនទេ ?

101
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៤ ខែមីនា កន្លងមក ក្រុមបុគ្គលិករបស់ក្រុមហ៊ុនដឹកជញ្ជូនសាធារណៈក្រុងបាងកក (BTS) ដែលផ្តល់សេវាកម្មរថភ្លើងលើអាកាស ដឹកនាំដោយលោក Seksak Hunsaard អ្នកតំណាងបុគ្គលិកបានធ្វើដំណើរទៅកាន់ការិយាល័យរបស់រដ្ឋាភិបាល ដើម្បីទាមទារប្រាក់ដែលរដ្ឋាភិបាលជំពាក់ក្រុមហ៊ុន BTS ជាង៥ម៉ឺនលានបាត ហើយលោក Seksak Hunsaard បានលើកឡើងថា ពួកគេទុករយៈពេល៧ថ្ងៃឱ្យរដ្ឋាភិបាលសងប្រាក់មកក្រុមហ៊ុនវិញ បើមិនដូច្នេះទេ ក្រុមហ៊ុននឹងផ្អាកផ្តល់សេវាកម្មរថភ្លើងទាំងអស់ ។Things to Know about BTS Skytrain in Thailand - BestPrice Travel

ក្រុមបុគ្គលិករថភ្លើងបានដាក់លិខិតទៅកាន់លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ដើម្បីឱ្យជួយដោះស្រាយបញ្ហាបំណុលនេះ ហើយបើរដ្ឋាភិបាលនៅតែគ្មានភាពច្បាស់លាស់ទេនោះ ពួកគេបានបង្ហាញការបារម្ភអំពីដំណើរការរបស់ក្រុមហ៊ុន BTS និងអាចប៉ះពាល់ដល់ការងាររបស់ពួកគេនាថ្ងៃអនាគតផងដែរ ។

ទោះយ៉ាងណា លោក Seksak Hunsaard បញ្ជាក់ថា ការធ្វើដំណើរមកកាន់ការិយាល័យរដ្ឋាភិបាលលើកនេះ គ្មានការបញ្ជាណាមួយពីខាងអ្នកគ្រប់គ្រងក្រុមហ៊ុនទេ គឺជាការស្ម័គ្រចិត្តរបស់ពួកគេ ដោយសាររយៈពេល៤ឆ្នាំកន្លងមកនេះ រដ្ឋាភិបាលមិនទាន់ចាត់វិធានការជាក់លាក់ណាមួយនៅឡើយ ដូចជា ការប្តឹងទៅកាន់តុលាការ ហើយមានសាលក្រមបង្គាប់ឱ្យភ្នាក់ងាររដ្ឋាភិបាលសងបំណុលក្រោមកិច្ចសន្យាការងារ ប៉ុន្តែភ្នាក់ងាររដ្ឋាភិបាលបែរជាបដិសេធ និងពន្យារពេល ដោយប្តឹងឧទ្ធរណ៍ទៅកាន់តុលាការកំពូល ខណៈក្រុមហ៊ុន BTS នៅតែបន្តបំពេញភារកិច្ច និងផ្តល់សេវាកម្មរបស់ខ្លួនជាបន្តបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHQjNgczNABbdfj2Rs7OZAkzObNzw0PTrsZetkieVsegF6rO-mXjrUQPHwMRAzb9FQAJGKS9ZPsnPC3E3geEFsifT9a3FBiXWBAGPHKPAwVtX7hdIvSva9oHbPfcMiNeSr-Z9nxoco8DanOSHCrkA-z-LWBxhppeg88L76m-E-zPfnD2cJOW0DyJOG/s1280/photo_2023-03-15_10-15-54.jpg

ក្រុមបុគ្គលិករថភ្លើង BTS បានដាក់កំណត់ទៅកាន់រដ្ឋាភិបាលថា ត្រូវតែសងបំណុលមកឱ្យក្រុមហ៊ុនវិញក្នុងរយៈពេល៧ថ្ងៃ បើគ្មានការដោះស្រាយអ្វីទេ ពួកគេនឹងពិចារណាឈប់ផ្តល់សេវាកម្មរថភ្លើងលើអាកាស ហើយវានឹងធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋទូទៅ ។ ក្រុមបុគ្គលិករថភ្លើង BTS ក៏បានស្នើទៅកាន់ពលរដ្ឋទាំងអស់ឱ្យយល់ពីបញ្ហានេះផងដែរ ។

ក្រៅពីនេះ បើមានការពិចារណាសងបំណុលយឺតយ៉ាវ ខណៈគេរំលាយសភា និងមានការបោះឆ្នោតនៅប្រទេសថៃ គឺវាអាចធ្វើឱ្យប៉ះពាល់ដល់ប្រាក់បំណុលនេះកាន់តែខ្លាំង ព្រោះបច្ចុប្បន្ន ការចំណាយលើប្រតិបត្តិការអាជីវកម្ម BTS ស្មើទឹកប្រាក់ប្រមាណ៥ម៉ឺនលានបាត និងមានអត្រាការប្រាក់ចំនួន៨លានបាតក្នុង១ថ្ងៃ ដែលនឹងប៉ះពាល់ដល់ស្ថានភាពហិរញ្ញវត្ថុរបស់រដ្ឋាភិបាល និងជាពន្ធរបស់ពលរដ្ឋផងដែរ ៕ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2VeSs3F89INGTAN-G5AuW-MhT7ulNfBkmNdos2ot6hZIHVJXhTZ4V7sslKS5HI6up49l7RgM4warPYuGQBQ6OA7dedgaIWWM8V9fVKG3J-UCsHQpNEixJLqNeXTtYdhbHM5DcDXZmR4klAD7DgL-skBW9UEoG3BTcYgXSQBXJJh_7OjmZxW_xx9wi/s1280/photo_2023-03-15_10-15-55.jpgប្រភព ៖ beartaiBRIEF