បរទេស៖ តម្លៃប្រេងឥន្ធនៈរបស់រុស្ស៊ីកំពុងកើនឡើងយ៉ាងខ្លាំងជាមួយនឹងអ្នកទិញនៅអាស៊ី ដែលជំរុញដោយតម្រូវការខ្លាំងពីប្រទេសចិន និងឥណ្ឌា។ តាមប្រភព Bloomberg បានដកស្រង់ពីពាណិជ្ជករដែលនិយាយថាតម្លៃប្រេង Urals, ESPO និង Mazut របស់រុស្ស៊ីបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។ ដោយក្រុមហ៊ុនចម្រាញ់របស់រដ្ឋ និងឯកជនរបស់ចិនកាន់តែត្រូវការប្រេងច្រើនឡើងៗ ដូចជាក្រុមហ៊ុន Sinopec, PetroChina, Hengli Petrochemical ដែលបានចាប់អារម្មណ៍លើផលិតផលនេះ ហើយតម្រូវការពីប្រទេសឥណ្ឌាក៏ហក់ឡើងខ្លាំងផងដែរ ដែលធ្វើឱ្យតម្លៃប្រេងនៅរុស្សីឡើងថ្លៃ។Russian crude oil tracker

យោងតាមក្រុមហ៊ុនទិន្នន័យ Platts ក្នុងខែនេះប្រេងមានតម្លៃ១៦០-១៨០ ដុល្លារក្នុងមួយតោន បើធៀបនឹងតម្លៃប្រេងកាលពីខែមុនត្រឹមតែ ១៣០ ដុល្លារក្នុងមួយតោន។
ប្រទេសចិន និងឥណ្ឌាកំពុងក្លាយជាអ្នកទិញប្រេងដ៏សំខាន់របស់រុស្ស៊ី បន្ទាប់ពីទំនិញត្រូវបានគេបដិសេធដោយសារសង្គ្រាមនៅអ៊ុយក្រែន។ ចំនួនអ្នកទិញកំពុងកើនឡើងខណះពេលដែលភាគីរុស្សីមិនអើពើនឹងការព្រួយបារម្ភអំពីទណ្ឌកម្មរបស់លោកខាងលិច។India Finds Russian Oil an Irresistible Deal, No Matter the Diplomatic  Pressure - The New York Times បើគិតជាមធ្យមក្នុងរយៈពេល ៤ សប្តាហ៍ដល់ចុងថ្ងៃទី ៣ ខែមីនា បរិមាណនៃការដឹកជញ្ជូនប្រេងទៅកាន់អតិថិជនអាស៊ីបានកើនឡើងដល់ ៣.១ លានបារ៉ែលក្នុងមួយថ្ងៃ ដែលនេះជាតម្លៃខ្ពស់បំផុត។
នៅថ្ងៃទី ៨ ខែមីនា អនុប្រធាន S&P Global លោក Dan Yergin បាននិយាយថា ប្រទេសរុស្ស៊ីនឹងរក្សាផលិតកម្មប្រេងបានយូរជាងការព្យាករណ៍ លោកបានបន្តថា៖ «វាអាចនឹងកាត់បន្ថយទិន្នផលបន្តិច ប៉ុន្តែវានឹងមិនធ្លាក់ចុះខ្លាំងដូចការព្យាករណ៍កាលពីឆ្នាំមុននោះទេ»៕
ប្រភព៖ vnexpress