តាមសេចក្តីរាយការណ៍ពីវិទ្យាស្ថានផ្នែកខួរក្បាលរបស់អូស្ត្រាលីបង្ហាញថា អាមេរិក និងបណ្តាប្រទេសលោកខាងលិចបានចុះចាញ់ចិនក្នុងការប្រកួតប្រជែងលើការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ។ ចិន គឺជាប្រទេសនាំមុខគេនៅលើពិភពលោកផ្នែកបច្ចេកវិទ្យាសំខាន់ៗ ហើយលើសពីនេះ ចិនក៏មានសក្តានុពលនាំមុខលើផ្នែកជាច្រើនទៀត ។

វិទ្យាស្ថានគោលនយោបាយយុទ្ធសាស្ត្រអូស្ត្រាលី (Australian Strategic Policy Institute: ASPI) បានបញ្ជាក់ក្នុងរបាយការណ៍ Critical Technology Tracker ដែលបានតាមដានពីការលូតលាស់ផ្នែកបច្ចេកវិទ្យាអស់រយៈពេល១ឆ្នាំ និងផ្សព្វផ្សាយក្នុងកិច្ចប្រជុំ Raisina Dialogue នៅក្រុងញូវដែលី ប្រទេសឥណ្ឌា នៅថ្ងៃទី២ ខែមីនាថា ចិននឹងក្លាយជាប្រទេសមហាអំណាចផ្នែកបច្ចេកវិទ្យាលំដាប់ទី១ លើពិភពលោក ខណៈបច្ចុប្បន្ន ចិនបាននាំមុខជាច្រើនផ្នែកដូចជា ការការពារប្រទេស, អវកាស, មនុស្សយន្ត, ថាមពល, បរិស្ថាន, បញ្ញាសិប្បនិម្មិត (AI) ជាដើម ។China on track to dominate development of critical future technologies,  ASPI report says - ABC News

របាយការណ៍នេះបញ្ជាក់ដែរថា ដ្រូន, ថ្មអគ្គិសនី, ថាមពលនុយក្លេអ៊ែរ, ថាមពលព្រះអាទិត្យ, ការទាញយកសារធាតុរ៉ែសំខាន់ៗ, ការទំនាក់ទំនងសេវាកម្រិតខ្ពស់ដូចជា 5G និង 6G សុទ្ធតែជាឧស្សាហកម្មសំខាន់ៗដែលចិនជាម្ចាស់ទីផ្សារក្នុងពេលបច្ចុប្បន្ន ។ ហេតុនេះ ចិនបានកសាងគ្រឹះដើម្បីក្លាយជាប្រទេសមហាអំណាចផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានាំមុខគេនៅលើពិភពលោក ។ រីឯអាមេរិកវិញបាននាំមុខផ្នែកបច្ចេកវិទ្យាមួយចំនួនដូចជា វ៉ាក់សាំង, កុំព្យូទ័រ និងប្រព័ន្ធបង្ហោះលើអវកាស ។

វិទ្យាស្ថានគោលនយោបាយយុទ្ធសាស្ត្រអូស្ត្រាលីបញ្ជាក់ថា ការឈានមុខរបស់ចិនផ្នែកបច្ចេកវិទ្យានេះ ដោយសាររដ្ឋាភិបាលចិន ក៏ដូចជាបណ្តាមេដឹកនាំចិនជាច្រើនសម័យកាលបានដាក់ផែនការរយៈពេលវែង ហើយការនាំមុខរបស់ចិន គឺជាសញ្ញាដាស់តឿនទៅកាន់ប្រទេសប្រជាធិបតេយ្យឱ្យភ្ញាក់ឡើងផងដែរ ។What are the various technology that China has and India doesn't? - Quora

ក្រៅពីនេះ វិទ្យាស្ថានផ្នែកខួរក្បាលរបស់អូស្ត្រាលីបញ្ជាក់ដែរថា ការឈានមុខរបស់ចិន មិនត្រឹមតែការអភិវឌ្ឍផ្នែកបច្ចេកវិទ្យានាពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែក៏រួមទាំងបច្ចេកវិទ្យាក្នុងថ្ងៃអនាគតផងដែរ ។ ជាមួយគ្នានេះ វិទ្យាស្ថានក៏បានផ្តល់ការណែនាំទៅកាន់បណ្តាប្រទេសលោកខាងលិច រួមមាន ការបង្កើតមូលនិធិជាតិសម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍន៍, ការសម្របសម្រួលផ្នែកទិដ្ឋាការបច្ចេកវិទ្យា, ជម្រើសអាជីវកម្ម ឬវិនិយោគ ជាពិសេស ជាមួយប្រទេសជាមិត្ត និងការស្វែងរកកិច្ចសហការថ្មីៗរវាងរដ្ឋាភិបាល និងផ្នែកឯកជនជាដើម ៕ ប្រភព ៖ The standard