ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានចេញ សេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៨-១៥ ខែមីនា ឆ្នាំ២០២៣ ដោយបានបញ្ជាក់ថា នឹងអាចមានភ្លៀងតិចតួចដោយអន្លើ និងចុះត្រជាក់ នៅពេលយប់និងព្រឹក។

យោងតាមសេខក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកបានគូសបញ្ជាក់ថា ស្ថានភាពធាតុអាកាសនៃព្រះរាជាណាចក្រកម្ពុជាមានការប្រែប្រួលដូចតទៅ៖ ពីថ្ងៃទី៨-១២ ខែមីនា ទទួលឥទ្ធិពលខ្សោយពីកម្រិតសម្ពាធទាប និងចាប់ពីថ្ងៃទី១៣-១៤ ខែមីនា ទទួលឥទ្ធិពលមធ្យមពីទ្រនុងសម្ពាធខ្ពស់(ចិន) ។

ក្រសួងបញ្ជាក់ថា លក្ខណៈបែបនេះនឹងធ្វើឲ្យ៖

តំបន់ទំនាបកណ្តាល៖ សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C សីតុណ្ណភាពអតិបរមា មានពី ៣៤-៣៦ °C និងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ ។

ចំពោះតំបន់ខ្ពង់រាប៖ សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C និងពីថ្ងៃទី១៣-១៤ ខែមីនា សីតុណ្ហភាពអប្បបរមាអាចចុះត្រជាក់បន្ថែមក្នុងចន្លោះពី២-៣ °C នៅវេលាយប់និងព្រឹក ។

ដោយឡែកតំបនើតំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C សីតុណ្ណភាពអតិបរមា មានពី ៣១-៣៤ °C និងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMEYuv9ExzMM6tm0txdXlZ6YcxwqejzBHxTnc1L1l9dUumuiaW1ftmValq5ulTkigTRskP3GOeBl9cv9BEQo_1dhRe5TkchUhTbaMWllYCrtf_0u3DAweuONtLLPDvqd0a6ByhnUKSembe_Y_6Ff2acoDzpTtod0fhO2uBc5rYXhAyxLuFVicLloHT/s1280/photo_2023-03-07_07-00-39.jpg

រក្សាសិទ្ធដោយ KBN News