ប្រទេសបារាំង ៖ Loire ជាទន្លេវែងបំផុតនៅប្រទេសបារាំងបានរីងទឹកយ៉ាងលឿន រហូតដល់អាចមើលឃើញខ្សាច់នៅបាតទន្លេ ខណៈប្រទេសនេះជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរបំផុតនៅរដូវរងាក្នុងរយៈពេល៦០ឆ្នាំកន្លងមក ។ បារាំងបានប្រកាសទៅកាន់ខេត្តចំនួន៥ ថា អាចត្រូវប្រើប្រាស់ទឹកមានកំណត់ និងជួបគ្រោះរាំងស្ងួតខ្លាំងជាងនេះក្នុងរដូវក្តៅ ។

ជាធម្មតា ទន្លេ Loire នឹងមានកម្រិតទឹកពេញទន្លេរហូតដល់ចុងខែកុម្ភៈជារៀងរាល់ឆ្នាំ ដោយសារមានប្រភពទឹកពីព្រិលក្នុងរដូវរងារលាយ ប៉ុន្តែបើមើលតាមរូបភាពពីដ្រូនគ្មានមនុស្សបើក កាលពីថ្ងៃទី១ ខែមីនា ឃើញថា ទឹកក្នុងទន្លេនេះបានរីងខ្លាំង រហូតគេអាចមើលឃើញខ្សាច់នៅបាតទន្លេផុសចេញពីទឹកយ៉ាងច្បាស់ ហើយក៏ឃើញខ្សាច់ផុសឡើងនៅកណ្តាលទន្លេផងដែរ ។The drought-hit Loire, a river in the process of 'tropicalization'

ខ្សាច់នៅទន្លេនេះតែងលិចនៅក្រោមទឹកនាដើមនិទាឃរដូវ ប៉ុន្តែនៅឆ្នាំ២០២៣ គេបែរជាសង្កេតឃើញខ្សាច់ផុសចេញពីបាតទន្លេលឿនជាងពេលធម្មតា ដោយសារបារាំងជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរក្នុងរដូវរងា ។ រូបភាពនេះធ្វើឱ្យពលរដ្ឋក្នុងតំបន់បារម្ភខ្លាចកើតការខ្វះខាតទឹក ដោយពួកគេប្រាប់ថា ទទួលយកមិនបានទេ ព្រោះមិនធ្លាប់ឃើញរូបភាពទន្លេនេះស្ងួតហួតហែងពីមុន ។

មុននេះ ក្រសួងបរិស្ថានបានប្រកាសដាស់តឿនទៅកាន់ខេត្តចំនួន៥ ពីការប្រើប្រាស់ទឹកមានកំណត់ ហើយកាលពីថ្ងៃទី២៥ ខែកុម្ភៈ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានអំពាវនាវឱ្យមន្ត្រីពាក់ព័ន្ធរៀបចំផែនការប្រើប្រាស់ទឹកដោយឈ្លាសវៃ ដូចជា ការយកទឹកភ្លៀងមកប្រើប្រាស់ ការជួសជុលប្រព័ន្ធទឹកធ្លាយ និងកែលម្អការចែកចាយទឹកស្អាតដល់ពលរដ្ឋ ។World's rivers drying up; Europe warned of worst drought in 5 centuries -  The Federal

ផ្នែកឧតុនិយមបញ្ជាក់ថា បារាំងកំពុងប្រឈមនឹងគ្រោះរាំងស្ងួតខ្លាំងបំផុតនៅរដូវរងាក្នុងប្រវត្តិសាស្ត្រ ហើយព្រិលធ្លាក់ចាប់ពីថ្ងៃទី២១ ខែមករា រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ មានបរិមាណតិចជាង១មីលីម៉ែត្រ/១ថ្ងៃ គឺតិចបំផុតក្នុងរយៈពេល៦៤ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៨៩ ។ លើសពីនេះ កាលពីខែកុម្ភៈកន្លងមក បរិមាណទឹកភ្លៀងបានថយចុះប្រមាណ៧៥% ។

វិទ្យាស្ថានស្រាវជ្រាវកសិកម្ម INRAE លើកឡើងថា ស្ថានភាពទឹកទន្លេប្រែប្រួលបែបនេះ វាស្ទើរតែមិនធ្លាប់កើតឡើងពីមុនទេ ដោយកម្រិតទឹកក្នុងទន្លេ Loire ពេលនេះស្ថិតក្នុងកម្រិតទាបខ្លាំងជាងកម្រិតទឹកទាបបំផុតដែលគេប៉ាន់ស្មានថា វានឹងកើតឡើងរៀងរាល់១០ឆ្នាំទៅទៀត ។Loire river dries up as France suffers record drought - Newsbook

បើទោះជាបារាំងជួបគ្រោះរាំងស្ងួតក្នុងរដូវរងា ប៉ុន្តែគេរំពឹងថា នឹងមានភ្លៀងធ្លាក់ទូទាំងប្រទេសនៅពេលឆាប់ៗនេះ ហើយវាអាចជួយបំពេញទឹកនៅតាមកន្លែងរីងស្ងួតបាន ប៉ុន្តែវិទ្យាស្ថានស្រាវជ្រាវកសិកម្មដាស់តឿនថា គ្រោះរាំងស្ងួតនៅរដូវរងានឹងក្លាយជាបញ្ហារយៈពេលវែង ហើយពលរដ្ឋអាចប្រឈមនឹងការប្រើប្រាស់ទឹកមានកំណត់ និងជួបគ្រោះរាំងស្ងួតកាន់តែធ្ងន់ធ្ងរនៅរដូវក្តៅ ៕

ប្រភព ៖ TNN World