រដ្ឋធានីញូវដេលី៖ នៅក្នុងអំឡុងពេលឥណ្ឌូណេស៊ី បានធ្វើជាប្រធានកិច្ចប្រជុំកំពូល G20 កាលពីរដូវស្លឹកឈើជ្រុះកន្លងទៅនេះ មានការបង្ហាញ អំពីការខ្វែងគំនិតគ្នាយ៉ាងខ្លាំង ដោយចិន ឥណ្ឌា និង រុស្ស៊ី ជុំវិញការឈ្លានពានរបស់ក្រុងមូស្គូ ប៉ុន្ដែនៅឆ្នាំ២០២៣នេះ ខណៈឋានៈជាប្រធាន G20 ធ្លាក់មកលើប្រទេសឥណ្ឌា នោះ ក្រុងញូវដេលី សង្ឃឹម ថា នឹងផ្តល់នូវការពឹងផ្អែក ភាគច្រើន លើកត្តាសំខាន់មួយ គឺការដោះស្រាយបញ្ហាសង្គ្រាម នៅអ៊ុយក្រែន។PM Narendra Modi to inaugurate projects worth Rs 10,800 crore in Karnataka  on Thursday | Cities News,The Indian Express

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីថ្ងៃពុធ ទី១ ខែមីនា ថា ប្រទេសអ្នកមានសេដ្ឋកិច្ចរីកចម្រើនបំផុតចំនួន១៩ នៅលើពិភពលោក បូករួមទាំងសហភាពអឺរ៉ុប ផង មានទំហំសេដ្ឋកិច្ចស្មើនឹង៨៥ភាគរយ នៃសេដ្ឋកិច្ចរបស់ពិភពលោក និង មានចំនួនប្រជាជន ស្មើនឹង២ភាគ៣។ ចំណែកក្រុមរដ្ឋមន្រ្ដី ការបរទេសរបស់ប្រទេស G20 នឹងទៅជួបប្រជុំ នៅក្នុងរដ្ឋធានីញូវដេលី ហើយកិច្ចព្រមព្រៀងដ៏ទូលំទូលាយណាមួយ ដែលឥណ្ឌា សង្ឃឹម ថា នឹងផ្ដល់នោះ នឹងពឹងផ្អែកយ៉ាងខ្លាំងបំផុត ទៅលើកត្តាសំខាន់មួយ គឺសង្គ្រាមនៅអ៊ុយក្រែន។

នៅពេលមេដឹកនាំក្រុមប្រទេស G20 បានប្រមូលផ្តុំគ្នា នៅក្នុងរដូវស្លឹកឈើជ្រុះ កាលពីពេលកន្លងទៅ នៅកោះបាលី ក្រោមអធិបតីភាពរបស់ឥណ្ឌូណេស៊ី នោះ មីស៊ីលរបស់រុស្ស៊ី បានវាយប្រហារ ទៅលើគោលដៅហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែន ខណៈមេដឹកនាំពិភពលោក កំពុងតែអង្គុយ ទទួលទានអាហារពេលល្ងាច។ ចំណែកសេចក្តីថ្លែងការណ៍រួម បានបង្ហាញយ៉ាងច្បាស់ អំពីការខ្វែងគំនិតគ្នា ដោយឥណ្ឌា ចិន និង រុស្ស៊ី ហើយសេចក្តីរាយការណ៍មិនយល់ស្រប ចំពោះការរិះគន់មិនច្បាស់លាស់ ជុំវិញការលុកលុយរបស់ក្រុងមូស្គូ ទៅលើប្រទេសអ៊ុយក្រែន នោះឡើយ។India to host G20 Summit in Sept 2023, hold over 200 meetings during its  Presidency | India News,The Indian Express

ចាប់តាំងពីពេលនោះមក ស្ថានការណ៍ នៅក្នុងប្រទេសអ៊ុយក្រែន មិនមានការផ្លាស់ប្ដូរអ្វីច្រើននោះដែរ ហើយសង្គ្រាមនៅតែកំពុងបន្ដ ដោយមិនមានសញ្ញាចរចាសន្ដិភាព។ ប្រសិនបើមិនមានការកែប្រែទៀតទេ ពិភពលោក នៅតែបែកបាក់គ្នា ហើយសេដ្ឋកិច្ចរបស់បណ្ដាប្រទេសមហាអំណាចធំៗជាច្រើន នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់។

កិច្ចប្រជុំនេះ ត្រូវទុកឱ្យឥណ្ឌា ចេញផ្សាយសេចក្ដីសង្ខេបមួយ នៅក្នុងឋានៈជាប្រធាន G20 ដោយបានកត់សម្គាល់ឃើញ ថា «ការវាយតម្លៃផ្សេងគ្នា ចំពោះស្ថានការណ៍នៅអ៊ុយក្រែន នៅក្នុងក្រុម G20 ។ ចំណែកកិច្ចពិភាក្សារបស់ក្រុមរដ្ឋមន្ត្រីការបរទេស នៅថ្ងៃពុធ និង ថ្ងៃព្រហស្បតិ៍ ទំនងជាប្រឈមមុខនឹងឧបសគ្គស្រដៀងគ្នានេះដែរ»។

លោក មីឆែល កូហ្គេលម៉ែន (Michael Kugelman) នាយករង មជ្ឈមណ្ឌល Wilson បានបញ្ជាក់ ថា «ឥណ្ឌាកំពុងតែទទួលយកតំណែងប្រធាន G20 ទាំងលំបាកបំផុត។ ដូច្នេះ ឥណ្ឌាកំពុងតែព្យាយាម ធ្វើឱ្យកិច្ចប្រជុំនេះ ទទួលបានជោគជ័យ ហើយវានឹងមានការរីកចម្រើនជានិមិត្តរូបជាច្រើន។ ទាក់ទងនឹងខ្លឹមសារ បញ្ហាអ៊ុយក្រែន នឹងលេចចេញជារូបរាងឡើង លើអ្វីៗទាំងអស់។Michael Kugelman on Pakistan's economy - YouTube

ឥណ្ឌា ចង់ផ្តោតលើបញ្ហាជាច្រើន ដោយសារតែក្រុងញូវដេលី មើលឃើញ ថា វាជារឿងបន្ទាន់សម្រាប់ប្រទេសកំពុងអភិវឌ្ឍ។ កិច្ចប្រជុំនេះ ក៏នឹងលើកយកបញ្ហាបម្រែបម្រួលអាកាសធាតុ ការកើនឡើងបន្ទុកបំណុល មកលើប្រទេសកំពុងអភិវឌ្ឍ ការផ្លាស់ប្តូរឌីជីថល ការកើនឡើងអតិផរណា សន្តិសុខស្បៀងអាហារ និង ថាមពល មកក្នុងរបៀបវារៈទាំងនេះ។

រហូតមកដល់ពេលនេះ សេដ្ឋកិច្ចរបស់បណ្ដាប្រទេសជាច្រើន កំពុងតែតស៊ូស្ដារឡើងវិញ ងើប ចេញពីវិបត្ដិរោគរាតត្បាត និង ការកើនឡើងតម្លៃ នៅក្នុងអំឡុងសង្គ្រាមនេះ ព្រោះវាបានធ្វើស្ថានការណ៍ កាន់តែអាក្រក់ខ្លាំងឡើង។ ជាមួយគ្នានេះ ក្រុមអ្នកជំនាញ បានអះអាង ថា ក្រុងញូវដេលី នឹងត្រូវការការទូតយ៉ាងខ្ជាប់ខ្ជួន ដើម្បីធ្វើឲ្យក្រុម G20 មើលរំលង ពីបញ្ហារបស់អ៊ុយក្រែន។ ប៉ុន្តែកិច្ចព្រមព្រៀងលើបញ្ហាជាច្រើន ដែលគេមើលឃើញ គឺមានផ្លែផ្កាតិចតូច អាចនឹងសម្រេចបាន។20 years in power: Narendra Modi's journey from Gujarat to Delhi - India  Today

ឥណ្ឌា មិនបានរិះគន់ដល់រុស្ស៊ី ដោយផ្ទាល់នោះទេ ប៉ុន្ដែក្រុងញូវដេលី បាននិយាយ អំពីសារៈសំខាន់ នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ច្បាប់អន្ដរជាតិ និង ការគោរពដល់ដែនអធិបតេយ្យភាព និង បូរណភាពទឹកដីរបស់ប្រទេសនានា។

លោក ណារ៉ែនដ្រា មូឌី (Narendra Modi) នាយករដ្ឋមន្រ្ដីឥណ្ឌា បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន នៅក្រៅកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្ដិការសៀងហៃ កាលពីរដូវស្លឹកឈើជ្រុះកន្លងទៅ ដោយមិនបានរិះគន់ដោយផ្ទាល់ដល់ប្រទេសរុស្ស៊ី នោះទេ ។ ប៉ុន្ដែលោកនាយករដ្ឋមន្រ្ដី បានបង្ហាញ អំពីទស្សនៈជាចំហ នៅក្នុងកិច្ចប្រជុំ នៅអ៊ុយប៊ែគីស្ថាន ចំពេលមានវត្ដមានរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ថា «យុគសម័យបច្ចុប្បន្ន គឺមិនមែន ធ្វើសង្គ្រាមនោះឡើយ»៕