ប្រទេសជប៉ុន ៖ តម្លៃស៊ុតឆៅនៅក្រុងតូក្យូក្នុងខែកុម្ភៈ ឆ្នាំ២០២៣ បានកើនឡើង៨៦% បើធៀបនឹងខែកុម្ភៈ ឆ្នាំ២០២២ កន្លងមក ។ គេចាត់ទុកថា តម្លៃស៊ុតឆៅបានកើនឡើងខ្ពស់បំផុតក្នុងរយៈពេល៣០ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩៣ មក ។

ភ្នាក់ងារពាក់ព័ន្ធបញ្ជាក់ថា មូលហេតុដែលធ្វើឱ្យតម្លៃស៊ុតកើនឡើងបែបនេះ ដោយសារតម្លៃអាហារសត្វកើនឡើងខ្ពស់បណ្តាលមកពីសង្គ្រាមនៅអ៊ុយក្រែន ធ្វើឱ្យការចំណាយដើមទុនផលិតអាហារសត្វកើនឡើងជាបន្តបន្ទាប់ ហើយកត្តាមួយទៀត គេបានចំណាយប្រាក់ច្រើនក្នុងការដឹកជញ្ជូន ទើបធ្វើឱ្យប៉ះពាល់ដល់តម្លៃស៊ុតឆៅដែលបានចែកចាយនៅជប៉ុន ។How to Maximize Chicken Egg Production—3 Things to Know | Freedom Ranger  Hatcheries

លើសពីនេះ មានការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីនៅជប៉ុន ធ្វើឱ្យប្រទេសនេះត្រូវសម្លាប់បក្សីជាច្រើនបណ្តាលឱ្យខ្វះខាតស៊ុត ។ អាជ្ញាធរជប៉ុនរំពឹងថា បន្ទាប់ពីនេះ ស្ថានការណ៍នឹងល្អប្រសើរឡើងវិញនៅពេលការរាតត្បាតនៃជំងឺផ្តាសាយបក្សីធ្លាក់ចុះ ។ ផលប៉ះពាល់នេះធ្វើឱ្យភោជនីយដ្ឋានល្បីៗមួយចំនួន រួមទាំងអាហារដ្ឋានក្នុងសាកលវិទ្យាល័យប្រកាសឈប់ធ្វើមុខម្ហូបពីស៊ុត មិនថាស៊ុតស្ងោរ ស៊ុតចៀន ឬយកសាច់ជ្រូកមកជំនួសស៊ុត ជាដើម ។

មុននេះ Skylark ជាក្រុមហ៊ុនផ្តល់សេវាកម្មម្ហូបអាហារធំមួយរបស់ជប៉ុន ក៏បានប្រកាសផ្អាកការធ្វើមុខម្ហូបពីស៊ុតផងដែរ ដោយសារពួកគេមិនអាចស្វែងរកស៊ុតឆៅមកធ្វើម្ហូបឱ្យបានគ្រប់គ្រាន់ និងមានតម្លៃកើនឡើង ។We try all-you-can-eat raw eggs for 730 yen, turns out to be way better  than it sounds | SoraNews24 -Japan News-

ចំណែកសាកលវិទ្យាល័យជាតិយូកូហាម៉ា ក៏បានប្រកាសផ្អាកធ្វើមុខម្ហូបពីស៊ុតដូចគ្នា ដោយសារមិនអាចស្វែងរកស៊ុតធ្វើគ្រឿងផ្សំសម្រាប់ចម្អិនម្ហូប ហើយចាំបាច់ត្រូវរកមុខម្ហូបផ្សេងមកជំនួសវិញ ។ ម្យ៉ាងទៀត អាហារដ្ឋាននៅសាកលវិទ្យាល័យមួយចំនួនបានសម្រេចចិត្តដំឡើងថ្លៃម្ហូបធ្វើពីស៊ុត បើទោះជាពួកគេបានព្យាយាមស្វែងរកស៊ុតឆៅក្នុងតម្លៃថោកជាងក្តី ៕ ប្រភព ៖ Mono29News