ប្រទេសមីយ៉ាន់ម៉ា ៖ ក្រោយពីការធ្វើរដ្ឋប្រហារនៅប្រទេសមីយ៉ាន់ម៉ាកាលពីខែកុម្ភៈ ឆ្នាំ២០២១ កន្លងមក បានធ្វើឱ្យសេដ្ឋកិច្ចប្រទេសនេះជួបការលំបាកជាខ្លាំង ហើយមានពលរដ្ឋមីយ៉ាន់ម៉ាជាច្រើននាក់នាំគ្នាចេញទៅរកការងារធ្វើនៅក្រៅប្រទេស និងទៅបន្តការសិក្សា ។ ពួកគេបាននាំគ្នាធ្វើលិខិតឆ្លងដែន រហូតដល់ក្រុមការងារប្រកាសផ្អាកជាបណ្តោះអាសន្នសម្រាប់ការធ្វើលិខិតឆ្លងដែនតាមរយៈវែបសាយ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២២ កន្លងមក ។Halting passport services adversely affecting young people's future | Burma  News International

ការផ្អាកធ្វើលិខិតឆ្លងដែនតាមវែបសាយនេះ ធ្វើឱ្យពលរដ្ឋមីយ៉ាន់ម៉ាជាច្រើននាក់បាននាំគ្នាទៅតម្រង់ជួរនៅការិយាល័យលិខិតឆ្លងដែន ។ គេសង្កេតឃើញថា មានឈ្មួញកណ្តាលបានប្រមូលប្រាក់ជាច្រើនពីពលរដ្ឋ ដោយពួកគេអះអាងថា អាចចុះឈ្មោះធ្វើលិខិតឆ្លងដែនតាមអនឡាញបាន ។ នៅទីបំផុត នៅខែមករា ឆ្នាំ២០២៣ កន្លងមក មន្ត្រីមីយ៉ាន់ម៉ាបានបញ្ឈប់ការចេញលិខិតឆ្លងដែនថ្មីទាំងស្រុង ហើយធ្វើឱ្យពលរដ្ឋមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

ទោះយ៉ាងណា មកដល់ថ្ងៃទី២៤ ខែកុម្ភៈ កន្លងមក មន្ត្រីមីយ៉ាន់ម៉ាបានអនុញ្ញាតឱ្យពលរដ្ឋខ្លួនអាចធ្វើលិខិតឆ្លងដែនម្តងទៀតតាមរយៈវែបសាយ ប៉ុន្តែពួកគេបានជួបបញ្ហាក្នុងពេលចុះឈ្មោះលើវែបសាយនេះ ដោយសារមានពលរដ្ឋជាច្រើននាក់ត្រូវការធ្វើលិខិតឆ្លងដែនព្រមៗគ្នា ។Myanmar's Yangon international airport reopens after two-year suspension |  The Star

ទីភ្នាក់ងារព័ត៌មាន Nikkei Asia រាយការណ៍ថា នៅឆ្នាំ២០២២ មានពលរដ្ឋមីយ៉ាន់ម៉ាប្រមាណ២៣.០០០នាក់បានធ្វើដំណើរទៅកាន់ប្រទេសជប៉ុនដើម្បីរកការងារធ្វើ ហើយចំនួននេះបានកើនឡើងយ៉ាងខ្លាំង ក្រោយពីជប៉ុនប្រកាសបើកប្រទេសឡើងវិញ ។ ដូច្នេះ ការធ្វើលិខិតឆ្លងដែនតាមរយៈវែបសាយធ្វើឱ្យពលរដ្ឋមីយ៉ាន់ម៉ាអស់ការបារម្ភ ៕

ប្រភព ៖ beartaiBRIEF