ប្រទេសរុស្ស៊ី ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងថា ការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិចប្រឆាំងនឹងរុស្ស៊ី ដើម្បីធ្វើឱ្យពលរដ្ឋរុស្ស៊ីជួបទុក្ខលំបាកនោះ មិនអាចយកឈ្នះលើសេដ្ឋកិច្ចរុស្ស៊ីបានទេ ប៉ុន្តែនឹងធ្វើឱ្យប្រទេសទាំងនេះជួបទុក្ខលំបាកខ្លួនឯង ។

កាលពីថ្ងៃទី២១ ខែកុម្ភៈ កន្លងមក លោក ពូទីន បានប្រកាសពីគោលការណ៍តាមទូរទស្សន៍ថា ប្រទេសដែលដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី គឺដូចជាការដាក់ទោសខ្លួនឯងដែរ ដោយសារធ្វើឱ្យតម្លៃទំនិញកើនឡើង បង្កើនអត្រាគ្មានការងារធ្វើ បិទអាជីវកម្ម និងមានវិបត្តិថាមពលនៅក្នុងប្រទេសជាច្រើន ។ បន្ទាប់មក ពួកគេក៏ដាក់កំហុសលើរុស្ស៊ី ដោយប្រាប់ទៅកាន់ពលរដ្ឋរបស់ខ្លួនថា រុស្ស៊ីជាដើមហេតុធ្វើឱ្យកើតបញ្ហាផ្សេងៗ ។What is the nuclear New START treaty, and what does Putin's 'suspension'  announcement mean?

ការិយាល័យស្ថិតិរបស់រដ្ឋាភិបាលសហព័ន្ធរុស្ស៊ី Rosstat បានប៉ាន់ស្មានកាលពីពេលថ្មីៗនេះថា ផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ២០២២ របស់ប្រទេសរុស្ស៊ី បានធ្លាក់ចុះ២,១% ខណៈធនាគារកណ្តាលបង្ហាញថា បានធ្លាក់ចុះ២,៥% ។ ទោះយ៉ាងណា ការប៉ាន់ស្មានទាំងនេះនៅឆ្ងាយពីការបារម្ភដំបូងរបស់រុស្ស៊ីថា តួលេខសេដ្ឋកិច្ចនឹងធ្លាក់ចុះរហូតដល់២ខ្ទង់ ដោយសារការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិច ។Gen. David Petraeus: How the war in Ukraine will end | CNN

ក្នុងការសន្ទនាជាមួយមេដឹកនាំនយោបាយ កងទ័ព និងក្រុមហ៊ុនអាជីវកម្មនានារបស់រុស្ស៊ី លោក ពូទីន បានកោតសរសើរពីសេដ្ឋកិច្ចរបស់រុស្ស៊ីកាលពីឆ្នាំ២០២២ ថា គឺជាភស្តុតាងបញ្ជាក់ឱ្យឃើញពីភាពបត់បែនរបស់ប្រទេស ។ លោក ពូទីន ថ្លែងថា ៖ «វាជាការឆ្លើយតបយ៉ាងឆាប់រហ័សចំពោះបញ្ហាប្រឈម និងកំពុងធ្វើឱ្យសេដ្ឋកិច្ចរុស្ស៊ីស្ថិតក្នុងស្ថានភាពមួយមានសក្តានុពលដ៏ធំធេង» ។Russia plans to continue its 'operation' in Ukraine till achieving all goals

បើទោះជាគោលដៅវិនិយោគនៅក្នុងប្រទេសបានផ្លាស់ប្តូរក្តី ប៉ុន្តែរុស្ស៊ីក៏បានសម្លឹងរកទីផ្សារថ្មីៗផងដែរ ដោយលោក ពូទីន បាននិយាយដល់តំបន់អាស៊ីប៉ាស៊ីហ្វិកថា គឺជាទីផ្សារថ្មីមួយមានអនាគតភ្លឺថ្លាលើពិភពលោក ៕

ប្រភព ៖ TNN World