ភ្នំពេញ៖ សភាស៊ើបសួរ នៃសាលាឧទ្ទរណ៍ រាជធានីភ្នំពេញ បានធ្វើការជំនុំជម្រះ លើបណ្ដឹងឧទ្ធរណ៍ សុំដោះលែង នៅក្រៅឃុំបណ្តោះអាសន្ន របស់លោក ថាច់ សេដ្ឋា អតីតអនុប្រធានគណបក្សភ្លើងទៀន ជាប់ពាក់ព័ន្ធនឹងការចេញសែកស្អុយ ហើយសម្រេចមិនអនុញ្ញាតិឲ្យនៅក្រៅឃុំឡើយ។

បើយោងតាមដីកាតុលាការ បានបញ្ជាក់ថា ជនជាប់ចោទឈ្មោះ ថាច់ សេដ្ឋា ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចធ្វើការឃុំខ្លួនបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារព្រៃស ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការចេញសែកស្អុយ ជាង ៣ម៉ឺនដុល្លារអាមេរិក។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgj4MX5YaJ6_Gsbe7-p3Ahs5Ku_YKLPP8FhKKG0vgzN-ASYxx491qil5RIxotFMWFu37t54EiVR7HML_hGH6e25lVFuPWQeflVHhQtaszgwFOA-CsopdeRKIX7GM4lu90jxy0dgKR_f8zBkuUQ8IAiPKJCJPK_5WCO-43hm4a9Oc7kTqZKH_aZwLbKg/s966/photo_2023-02-22_07-52-23.jpg

ជនជាប់ចោទ ឈ្មោះ ថាច់ សេដ្ឋា ត្រូវបានជាប់ចោទពីបទ «មិនបំពេញកាតព្វកិច្ចចំពោះ ឧបករណ៍អាចជួញដូរបាន» (ឬចេញ សែកស្អុយ) និង ប្រឈមមុខនឹងការជាប់ពន្ធនាគារ ចន្លោះពី ១ រហូតដល់៥ ឆ្នាំ ប្រសិនបើតុលាការរកឃើញ ពិរុទ្ធភាព។

លោកត្រូវបានចាប់ឃាត់ខ្លួន ដោយសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ តាមដីកាបង្គាប់ឱ្យនាំខ្លួន របស់លោកចៅក្រមស៊ើបសួរ អ្នកស្រី ទិត ដាលីន កាលពីល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។

បច្ចុប្បន្ននេះ លោកថាច់ សេដ្ឋា ត្រូវបានកំពុងឃុំខ្លួនបណ្ដោះអាសន្ន នៅមណ្ឌលកែប្រែ(ម១) ឬ គុកព្រៃស នៅក្នុងរាជធានីភ្នំពេញ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh72o9827kPJCwq_C2pHB2ojgsCmBBEfBfffnKP6FAKKTXai7rSgwkkRRU-w14kzozDpXV98GKJXhvpEoDJ_mBzX4z2v8BC-43bKgA1XAxIMvmCJ21M7FfZP2HTRefN5gTsLluvBKWViI3ukPPihOZsqmKG8x_AzBOri2naNCHSqPoGNEOegersJDJS/s1280/photo_2023-02-22_07-52-23%20(2).jpg