កោះ​តូច​មួយ​ ​ស្ថិត​នៅ​សមុទ្រ​រាម​ ​ ដែល​គេ​​ស្គាល់​ថា​ជា​កោះក្របី​ មានចម្ងាយ​ប្រហែល​ ៧ គីឡូម៉ែត្រ ពី​ឆ្នេរ​សមុទ្រ​​ខេត្ត​ព្រះ​សីហនុ​ដែល​មានផ្ទៃក្រឡា​ទំហំ​ប្រមាណ​ ​១២​ ​ហិក​តា​ ​បច្ចុប្បន្ន​ ​ត្រូវ​បាន​អភិវឌ្ឍ​ប្រែ​ក្លាយ​កោះ​នេះ ​ទៅ​ជា​រមណីយ​ដ្ឋាន​ដ៏ប្រណីត​មួយ និងលំដាប់ខ្ពស់ផងដែរ។

ភ្ញៀវទេសចរណ៍អាចធ្វើដំណើរតាមទូកចេញពីភាគខាងត្បូងនៃក្រុងព្រះសីហនុប្រមាណជា ២០ នាទីតែប៉ុណ្ណោះ នោះប្រិយមិត្តនឹងទៅដល់កោះដ៏ប្រណីតហ៊ុមព័ទ្ធជុំវិញទៅដោយផ្ទៃសាគរដ៏ធំល្វឹងល្វើយមួយនេះ។

មិនតែប៉ុណ្ណោះ នៅលើកោះធម្មជាតិមួយនេះ ក៏មានកន្លែងលេងកម្សាន្ត កន្លែងសម្រាកបែបឯកជន ងូតទឹកលេងកម្សាន្ត ធ្វើដំណើរលើស្ពានគយគន់ទេសភាពនៅជុំវិញកោះ រួមទាំងលក្ខណៈពិសេសជាច្រើនទៀត៕