ប្រទេសតួកគី ៖ គ្រោះរញ្ជួយដីខ្លាំងមួយទៀតបានកើតឡើងនៅខេត្តហាតៃ ស្ថិតនៅភាគខាងត្បូងតួកគី និងខាងជើងស៊ីរី គឺឈានចូលថ្ងៃទី២១ ខែកុម្ភៈ បណ្តាលឱ្យមនុស្សស្លាប់៣នាក់ និងរងរបួសជាច្រើននាក់ ខណៈប្រទេសទាំងពីរទើបជួបគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាកាលពីថ្ងៃទី៦ ខែកុម្ភៈ កន្លងមក ហើយបានឆក់យកជីវិតមនុស្សអស់ជិត៤៥.០០០នាក់ ។

ភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហន្តរាយបានបញ្ជាក់នៅលើ Twitter ថា គ្រោះរញ្ជួយដីនេះកើតឡើងនៅតំបន់ Samandag ខេត្តហាតៃ ហើយភ្នាក់ងារជាតិបានពិនិត្យឃើញការរំញ័រដល់ទៅ២ដងទៀតក្នុងកម្រិត៥,២វិកទ័រ ។

សារព័ត៌មាន DHA បានបង្ហាញពីមន្ទីរពេទ្យមួយកន្លែងនៅក្រុង Antakya បានជម្លៀសមនុស្សចេញទៅកាន់កន្លែងផ្សេង រីឯស្ថានីយទូរទស្សន៍ NTV ក៏បានរាយការណ៍ពីការជម្លៀសមនុស្សចេញពីមន្ទីរពេទ្យមួយកន្លែងទៀតនៅក្រុង Iskenderun ផងដែរ ព្រមទាំងបញ្ជាក់ថា អ្នកជំងឺក្នុងបន្ទប់សង្គ្រោះបន្ទាន់ត្រូវបានគេបញ្ជូនតាមរថយន្តសង្គ្រោះបន្ទាន់ទៅព្យាបាលនៅមន្ទីរពេទ្យធំ ។Turkey earthquake comes at a critical time for the country's future

មជ្ឈមណ្ឌលរញ្ជួយដីនៅអឺរ៉ុបមេឌីទែរ៉ាណេបញ្ជាក់ថា គ្រោះរញ្ជួយដីលើកចុងក្រោយបង្អស់នេះមានកម្រិត៦,៤វិកទ័រ ហើយមានកម្លាំងរំញ័ររហូតដល់ប្រទេសស៊ីរី អេហ្ស៊ីប និងលីបង់ ដោយមានជម្រៅ១០គីឡូម៉ែត្រ ។

អភិបាលក្រុងហាតៃ លោក Lutfu Savas បានថ្លែងទៅកាន់ស្ថានីយទូរទស្សន៍ Haberturk ថា លោកបានទទួលការរាយការណ៍ថា មានពលរដ្ឋមួយចំនួនជាប់នៅក្រោមគំនរបែកបាក់ដោយសារគ្រោះរញ្ជួយដីចុងក្រោយនេះ ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគី លោក Suleiman Soilu ថ្លែងថា មានអ្នកស្លាប់ក្នុងហេតុការណ៍នេះចំនួន៣នាក់ និងរងរបួសជាង២០០នាក់នៅតួកគី ប៉ុន្តែបបើសរុបចំនួនអ្នករបួសទាំងពីរប្រទេស (តួកគី និងស៊ីរី) គឺស្មើជាង៦៨០នាក់ ។Turkey and Syria earthquake: More than 40,000 killed and millions left  homeless

ចំណែកទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយតួកគី AFAD រាយការណ៍ថា មានអគារជាច្រើនបានបាក់រលំធ្លាក់មក ប៉ុន្តែសំណាងល្អ ពលរដ្ឋភាគច្រើនមិនបានស្ថិតនៅក្នុងអគារនេះទេ តាំងពីកើតគ្រោះរញ្ជួយដីលើកដំបូងម្ល៉េះ ។

គួរបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកាលពី២សប្តាហ៍កន្លងមក ស្មើ៤១.១៥៦នាក់នៅប្រទេសតួកគី ហើយគេគិតថា នឹងកើនឡើងបន្ថែមទៀត ក្នុងនោះមានអាផាតមិន ចំនួន៣៨៥.០០០កន្លែងបានរងការខូចខាតខ្លាំង ហើយមានមនុស្សជាច្រើនបាត់ខ្លួន រីឯចំនួនអ្នកស្លាប់នៅប្រទេសស៊ីរីស្មើ៤.៥២៥នាក់ ៕Turkey-Syria earthquake generated enough energy to power NYC for more than  four days, expert says | ITV News ប្រភព ៖ MGRonline