បាត់ដំបង៖ មានចម្ងាយប្រមាណ ៨០គីឡូម៉ែត្រពីទីរួមខត្ត បាត់ដំបងសម្រស់ធម្មជាតិស្ទឹងក្រញូង គឺគោលដៅទេសចរណ៍ធម្មជាតិកែច្នៃមួយ មានវិសាលភាពលើផ្ទៃដីជាង ៥០,០០០ម៉ែត្រការ៉េ ដែលស្ថិតនៅភាគខាងលិចឈៀងខាងត្បូងទីរួមខេត្តបាត់ដំបង ស្ថិតក្នុងភូមិតាសាញ ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង។ នេះបើយោងតាមមន្ទីរទេសចរណ៍ខេត្តបាត់ដំបង។
ចំពោះភ្ញៀវទេសចរអាចធ្វើដំណើរទៅទីនោះតាមផ្លូវជាតិលេខ៥៧ ទៅកាន់ស្រុកសំឡូត និងឃើញមានស្លាកសញ្ញាបង្ហាញទិសទៅកាន់ទីនោះ។
សម្រស់ធម្មជាតិ ស្ទឹងក្រញូងមានវិសាលភាពធំធេង មានកញ្ជុះសម្រាប់អង្គុយលេង និងទទួលទានអាហារ មានបន្ទប់ទឹក អមដោយដើមឈើទតូចធំ ដុះចម្រុះគ្នាជាអន្លើៗ ចោលម្លប់ដ៏ត្រឈឹងត្រឈៃ ក្រោមជំនោរខ្យល់ធម្មជាតិដ៏ត្រជាក់ល្ហឹមនៅជាប់នឹងមាត់ស្ទឹង មានចរន្តទឹកហូរខួបប្រាំងខួបវស្សា។
ភ្ញៀវទេសចរ អាចចុះងូតទឹកលេងកម្សាន្តក្នុងស្ទឹង មានថ្មរដិបរដុបផុស រាយប៉ាយ ក្នុងពេលបុណ្យទានធំម្តងៗ គេសង្កេតឃើញ មានភ្ញៀវមកលេងទឹកនៅទីនោះ យ៉ាងច្រើនកុះករ៕
.jpg)










