សហរដ្ឋអាមេរិក ៖ កងទ័ពអាកាសអាមេរិកបានសហការជាមួយក្រុមហ៊ុន Reliable Robotics ដើម្បីកែលម្អយន្តហោះដឹកជញ្ជូនកងទ័ព ដោយដំឡើងប្រព័ន្ធការហោះហើរស្វ័យប្រវត្តិក្នុងចម្ងាយឆ្ងាយ និងអាចចុះចតខ្លួនវាបានដោយមិនចាំបាច់មានមនុស្សបញ្ជា ។

គម្រោងនេះមានគោលដៅកាត់បន្ថយការប្រើកម្លាំងមនុស្ស ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបជំនួសវិញ ខណៈវាអាចបំពេញភារកិច្ចឆាប់រហ័ស មានប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយ ។ យន្តហោះបើកបរដោយស្វ័យប្រវត្តិអាចកាត់បន្ថយការស្លាប់របស់កងទ័ពក្នុងករណីយន្តហោះត្រូវសត្រូវវាយប្រហារលើអាកាស និងកាត់បន្ថយការចំណាយប្រាក់យ៉ាងច្រើនលើការហ្វឹកហាត់អ្នកបើកយន្តហោះផងដែរ ។In Europe, US Air Force Brings Back Cold War Mobility Concept - Defense One

លោក David O’Brien អតីតឧត្តមសេនីយ៍ឯក និងជាអនុប្រធានជាន់ខ្ពស់ផ្នែកបច្ចេកវិទ្យាអាកាសចរណ៍នៃក្រុមហ៊ុន Reliable Robotics ថ្លែងថា ៖ «ទស្សនវិស័យរបស់យើង គឺការស្វែងរកប្រព័ន្ធបើកបរក្នុងចម្ងាយឆ្ងាយសម្រាប់យន្តហោះគ្រប់ប្រភេទ ។ កិច្ចសហការជាមួយកងទ័ពអាកាសអាមេរិក គឺផ្តោតលើប្រព័ន្ធបើកបរស្វ័យប្រវត្តិរបស់យន្តហោះ Jet ទំហំធំ ហើយវាជាដំណាក់កាលសំខាន់ក្នុងផែនការអភិវឌ្ឍរបស់យើង» ។Boeing C-17 Globemaster III Greeting Card by Kurt Von Dietsch

បច្ចុប្បន្ន យន្តហោះដឹកជញ្ជូនកងទ័ពដែលអាមេរិកប្រើប្រាស់ជាប្រចាំ និងមានការបញ្ជាពីមនុស្ស គឺ Lockheed Martin C-5 Galaxy និង Boeing C-17 Globemaster III ដែលអាចហោះហើរក្នុងចម្ងាយឆ្ងាយសម្រាប់ដឹកជញ្ជូនកងទ័ពអាមេរិកទៅកាន់សមរភូមិ ។ ការកែលម្អយន្តហោះដឹកជញ្ជូនកងទ័ព ដែលបំពាក់ដោយប្រព័ន្ធហោះហើរទំនើប មិនមែនជាគំនិតថ្មីទេ ប៉ុន្តែជាការយកបច្ចេកវិទ្យាការបើកបរដោយស្វ័យប្រវត្តិមកអនុវត្តជាមួយយន្តហោះកងទ័ព រួមទាំងបន្ថែមប្រសិទ្ធភាពពេលយន្តហោះត្រូវហោះឡើង និងចុះចតខ្លួនវា ដោយគ្មានការបញ្ជាពីមនុស្ស ។C-5M Super Galaxy > Air Force > Fact Sheet Display

ក្រៅពីការប្រើបច្ចេកវិទ្យាហោះហើរស្វ័យប្រវត្តិ កងទ័ពអាកាសអាមេរិកក៏បានត្រៀមយកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) មកប្រើប្រាស់ដើម្បីអភិវឌ្ឍន៍ការហោះហើររបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពផងដែរ ៕ ប្រភព ៖ TNN Tech