Metaverse គឺជាបច្ចេកវិទ្យាដ៏ទំនើបមួយដែលបង្កើតឡើងតាមរយៈការររួមបញ្ចូលគ្នារវាងឧបករណ៍សំខាន់ពីរគឺ Virtual reality និង Augmented reality ដែលអនុញ្ញាត្តឲ្យអ្នកប្រើប្រាស់ទទួលបានអារម្មណ៍ប្រៀបដូចទៅនឹងបទពិសោធន៍ពិតៗ ដូចជាការជួបជុំមិត្តភក្តិ លេងហ្គេម ការចូលរួមប្រគុំតន្រ្តី ឬចូលរួមការប្រជុំដោយប្រើប្រាស់រូបតំណាង (Avatar) នៅក្នុងពិភពនិម្មិត។
បន្ថែមលើនេះ អ្នកប្រើប្រាស់ក៏អាចធ្វើការទិញលក់ ឬវិនិយោគលើអចលនទ្រព្យឌីជីថលបានផងដែរ ដែលអាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទទួលបាននូវបទពិសោធន៏គ្រប់បែបយ៉ាងដូចទៅនឹងជីវិតពិតៗ។
បច្ចេកវិទ្យា Metaverse ដែលមនុស្សភាគច្រើនដឹងឮតាមរយៈការប្រកាសរបស់ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនគ្រប់គ្រងរបស់បណ្តាញសង្គមហ្វេសប៊ុក មិនមែនជាការបង្កើតថ្មីស្រឡាងនោះទេ។
មានក្រុមហ៊ុនធំៗមួយចំនួនបាននឹងកំពុងប្រើប្រាស់បច្ចេកវិទ្យានេះរួចមកហើយ ដែលតួយ៉ាងមានដូចជាក្រុមហ៊ុនហ្គេមអនឡាញ Fortnite, Roblox, Minecraft និងក្រុមហ៊ុន Decentraland ដែលផ្ដល់ នូវការទិញ លក់ និងដោះដូរ ដី នៅលើ Metaverseសំរាប់អ្នកប្រើប្រាស់៕

ប្រភព: Academy Binance










