ប្រទេសថៃ ៖ កាលពីថ្ងៃទី១៤ ខែមករា កន្លងមក សមាគមអ្នកចិញ្ចឹមជ្រូកក្នុងប្រទេសថៃ បានប្រកាសឡើងថ្លៃសាច់ជ្រូកនៅចំពោះមុខកសិដ្ឋានគ្រប់តំបន់ គឺឡើងថ្លៃ៤បាត ស្របតាមតម្រូវការបរិភោគកើនឡើងគ្រប់ភូមិភាគក្នុងឱកាសបុណ្យចូលឆ្នាំចិន និងរួចថ្លៃដើមទុនក្នុងការចិញ្ចឹមជ្រូកផងដែរ ។
សាច់ជ្រូកក្រហមបានឡើងថ្លៃដល់២០០បាតក្នុង១គីឡូក្រាមតាមតម្រូវការបរិភោគសាច់ជ្រូករបស់អតិថិជនកើនឡើង ខណៈមានភ្ញៀវទេសចរចូលមកប្រទេសថៃយ៉ាងច្រើនកុះករ ក្នុងនោះមានភ្ញៀវទេសចរចិនជាច្រើនបានមកកម្សាន្តក្នុងប្រទេសថៃ តាំងពីចិនបើកប្រទេសថ្ងៃទី៨ ខែមករា កន្លងមក ។ លើសពីនេះ តម្លៃត្រូវកែតម្រូវឱ្យសមស្របនឹងការចំណាយដើមទុនក្នុងការចិញ្ចឹមជ្រូកផងដែរ ជាពិសេស តម្លៃចំណីសត្វធ្វើពីពោត នៅពេលចុងក្រោយនេះបានឡើងដល់១៣,៤០បាតក្នុង១គីឡូក្រាម ។
ចំណែកចុងអង្ករវិញក៏ឡើងថ្លៃដែរ គឺពី១បាវស្មើ១.៣២០បាត ទៅដល់១.៤៣០បាតឯណោះ ។ គេសង្កើតឃើញថា ភូមិភាគឦសាន និងភូមិភាគខាងជើងប្រទេសថៃ មានពលរដ្ឋបរិភោគសាច់ជ្រូកក្រហមច្រើនបំផុត ហេតុនេះ តម្លៃស្ថិតនៅចន្លោះពី២០២បាត ទៅ២០៤បាតក្នុង១គីឡូក្រាម ៕
ប្រភព ៖ 3Plus News










