ប្រទេសថៃ ៖ កាលពីថ្ងៃទី១៥ ខែមករា លោក Anucha Burapachaisri អគ្គលេខាធិការរងនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការនយោបាយ និងជាអ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រី ថ្លែងថា លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា រីករាយយ៉ាងខ្លាំងដែលប្រទេសថៃទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរអន្តរជាតិមកកម្សាន្តជាបន្តបន្ទាប់ក្នុងថ្ងៃឈប់សម្រាកនានា ។

លើសពីនេះ តាមរបាយការណ៍របស់ Sojern ជាវេទិកាទីផ្សារឌីជីថលឈានមុខគេសម្រាប់ការធ្វើដំណើរបង្ហាញថា ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ ប្រទេសថៃទទួលបានការស្វែងរកជើងហោះហើរខ្ពស់ពីភ្ញៀវទេសចរទូទាំងពិភពលោក ដោយថៃស្ថិតក្នុងលំដាប់ទី១ ។Chinese New Year in Bangkok - Watch Lion Dances and Firecrackers in  Chinatown Bangkok – Go Guides

តាមទិន្នន័យបង្ហាញថា នៅក្នុងឱកាសបុណ្យចូលឆ្នាំចិនឆ្នាំ២០២៣ ភ្ញៀវទេសចរពីប្រទេសចិន និងប្រទេសនានាទូទាំងពិភពលោក ចាប់អារម្មណ៍ធ្វើដំណើរមកកម្សាន្តច្រើននៅប្រទេសក្នុងភូមិភាគអាស៊ីប៉ាស៊ីហ្វិក ។ គេរំពឹងថា ឧស្សាហកម្មទេសចរណ៍ក្នុងតំបន់នេះនឹងជាឧស្សាហកម្មតែមួយក្នុងពិភពលោក ដែលងើបឡើងវិញនៅឆ្នាំ២០២៣ ។

តាមការស្វែងរកជើងយន្តហោះក្នុងអំឡុងបុណ្យចូលឆ្នាំចិនឆ្នាំ២០២៣នេះ ប្រទេសថៃទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរអន្តរជាតិច្រើនជាងគេ គឺស្មើ២៦,៧៥% ស្ថិតក្នុងលំដាប់លេខ១ ខណៈថៃទទួលបានលេខ២ ក្នុងឆ្នាំ២០២២ ។ ចំណែកប្រទេសផ្សេងៗទៀតដែលភ្ញៀវទេសចរចង់ទៅកម្សាន្ត រួមមាន ជប៉ុន ១៩,៤១%, សិង្ហបុរី ១៧,៥៨%, ហ្វីលីពីន ៩,៨%, ម៉ាឡេស៊ី ៨,៤៧%, តៃវ៉ាន់ ៥,៦២%, កូរ៉េខាងត្បូង ៥,៣៣%, ចិន ៤,៣៦% និងហុងកុង ២,៦៦% ។CNY 2019: 330,000 Chinese visitors to Thailand to spend USD 314 million

គួរបញ្ជាក់ថា ភ្ញៀវទេសចរដែលត្រូវការធ្វើដំណើរកម្សាន្តនៅប្រទេសនៅភូមិភាគអាស៊ីប៉ាស៊ីហ្វិកក្នុងឱកាសបុណ្យចូលឆ្នាំចិនច្រើនបំផុតគឺ ប្រទេសសិង្ហបុរី សហរដ្ឋអាមេរិក ថៃ តៃវ៉ាន់ និងជប៉ុន ៕

ប្រភព ៖ The Standard