បរទេស៖ ស្រីលង្កាជាប្រទេសដែលកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ បានធ្វើសេចក្ដីប្រកាសកាត់បន្ថយទំហំកងទ័ព ដើម្បីជំរុញសេដ្ឋកិច្ចប្រសើរជាងនេះ។

ទីភ្នាក់ងារសារព័ត៌មានបរទេសរាយការណ៍ពីទីក្រុងកូឡុំបូ ប្រទេសស្រីលង្កានៅថ្ងៃទី ១៣ ខែ មករា ឆ្នាំ២០២៣ ថាក្រសួងការពារជាតិស្រីលង្កាបានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសុក្រកន្លងទៅថា ប្រទេសស្រីលង្កានឹងរៀបចំផែនការកាត់បន្ថយទំហំកងទ័ព តាមរចនាសម្ព័ន្ធយោធា ដោយកាត់បន្ថយទំហំកងទ័ពមួយភាគបី ពី២០០.០០០ នាក់នាបច្ចុប្បន្នមកនៅត្រឹម ១៣៥.០០០ នាក់នៅឆ្នាំក្រោយ និងបន្តនៅត្រឹម ១០០.០០០ នាក់នៅឆ្នាំ ២០៣០។

ដោយនៅក្នុងខ្លឹមសារនៃសេចក្តីថ្លែងការណ៍នោះផងដែរ ​បានបញ្ជាក់យ៉ាងដូច្នេះថា ទោះបីការចំណាយលើវិស័យយោធា គឺជាការទទួលខុសត្រូវផ្ទាល់របស់រដ្ឋក៏ដោយ ប៉ុន្តែការកាត់បន្ថួយកងទ័ពនេះគឺជាវិធីមួយដ៏ល្អ និងអាចដើរតួនាទីមួយក្នុងការជំរុញសេដ្ឋកិច្ចដែលកំពុងតែយ៉ាប់យឺនក្នុងប្រទេស។

យ៉ាងណាមិញបើតាមទិន្នន័យរបស់ធនាគារពិភពលោក បាននិយាយថា កងទ័ពស្រីលង្កាគឺជាកងទ័ពដ៏ធំបំផុតនៅចន្លោះឆ្នាំ ២០១៧ និង ២០១៩ ដែលមានកងទ័ពចំនួន ៣១៧,០០០ នាក់ ច្រើនជាងពេលដែលយោធាស្រីលង្កាបានធ្វើសង្គ្រាមស៊ីវិលរយៈពេល២៥ ឆ្នាំជាមួយនឹងក្រុមឧទ្ទាមបំបែកខ្លួនតាមីលខ្លា ដែលបានបញ្ចប់នៅក្នុងឆ្នាំ ២០០៩ ជាមួយនឹងជ័យជម្នះសម្រាប់រដ្ឋាភិបាលកន្លងមក៕ ប្រភព៖ Dailynews