បរទេស៖ នេះបើតាមមន្ត្រីអារ៉ាប៊ីសាអូឌីតបានឱ្យដឹងថាពិធីបុណ្យ Hajj ឆ្នាំនេះ ខ្លួនបានត្រៀមរួចជាស្រេចដើម្បីស្វាគមន៍អ្នកធម្មយាត្រាមកពីជុំវិញពិភពលោកបន្ទាប់ពីឆ្នាំមុនៗមានអ្នកចូលរួបតិចជាងមួយលាននាក់ ព្រោះតែវិបត្តិជំងឺកូវីដ-១៩។

កាលពីពេលថ្មីៗកន្លងទៅនេះ មន្ត្រីអារ៉ាប៊ីសាអូឌីត បានបង្ហាញឱ្យដឹងថា ប្រទេសអារ៉ាប៊ីសាអូឌីត និងប្រារព្ធពិធី Hajj ដែលជាធម្មយាត្រាប្រចាំឆ្នាំរបស់ពួកឥស្លាមទៅកាន់ទីក្រុង Mecca ប្រទេស អារ៉ាប៊ីសាអូឌីត ដែលជាទីក្រុងដ៏ពិសិដ្ឋបំផុតសម្រាប់ប្រជាជនម៉ូស្លីម និងជាកាតព្វកិច្ចសាសនាសម្រាប់ប្រជាជនម៉ូស្លីម ដែលត្រូវតែអនុវត្តយ៉ាងហោចណាស់ម្តងក្នុងមួយជីវិត។

បើតាមប្រភពដដែលបានឱ្យដឹងថា ពិធីដ៏សំខាន់សម្រាប់បងប្អូនមូស្លីមជុំវិញពិភពលោកឆ្នាំនេះ នឹងត្រលប់មកស្វាគមន៍អ្នកចូលរួមច្រើនរាប់សាននាក់ បន្ទាប់ពីប៉ុន្មានឆ្នាំមុនដែលអនុញ្ញាតឱ្យអ្នកចូលរួមតិចជាងមួយលាននាក់ ព្រោះតែវិបត្តិកូវីដ-១៩។

គួរបញ្ជាក់ផងងដែរថានៅឆ្នាំ ២០២១ កន្លងទៅមនុស្សប្រហែល ៦០,០០០ នាក់បានចូលរួមពិធីបុណ្យ Hajj ព្រោះតែជំងឺកូវីដ-១៩ បានរីករាតត្បាតលើពិភពលោក។

ទោះជាយ៉ាងណាក៏ដោយគេមិនច្បាស់ទេថាតើ អារ៉ាប៊ីសាអូឌីត នឹងមានការប្រុងប្រយ័ត្នអ្វីខ្លះសម្រាប់ការទទួលអ្នកដែលបានចូលរួមក្នុងពិធីបុណ្យ Hajj នេះ បើទោះបីជាអារ៉ាប៊ីសាអូឌីត មិនទាមទារការចាក់វ៉ាក់សាំងកូវីដ-១៩ ពីអ្នកដំណើរ ឬពិនិត្យរកមេរោគមុនពេលចូលប្រទេសក៏ដោយ ប៉ុន្តែវាក៏តម្រូវ ឱ្យអ្នកធ្វើធម្មយាត្រាមានការប្រុងប្រយ័ត្នផ្ទាល់ខ្លួន និងមានការពាក់ម៉ាស់ឱ្យបានត្រឹមត្រូវផងដែរ៕ ប្រភព៖ pptvhd36