បរទេស៖ កម្លាំងទាហានស៊ីឈ្នួល Wagner ទាមទារការគ្រប់គ្រងទីក្រុង Soledar ដែលជាទីក្រុងរ៉ែអំបិលដ៏ធំរបស់អ៊ុយក្រែន និងជាទីតាំងដែលមានសារៈសំខាន់ខាងសេដ្ឋកិច្ច ផលប្រយោជន៍អាជីវកម្ម និងយុទ្ធសាស្ត្រហើយទីនេះក៏ជា “ទីក្រុងអំបិលដ៏ធំបំផុតនៅអឺរ៉ុប”ផងដែរ។

នាថ្ងៃទី ១១ ខែ មករា ឆ្នាំ២០២៣ទីភ្នាក់ងារព័ត៌មានបរទេសរាយការណ៍ពី ទីក្រុងគៀវ ប្រទេសអ៊ុយក្រែន បានឱ្យដឹងថា លោក Yevkini Prigozin មហាសេដ្ឋីពាណិជ្ជកររបស់ រុស្ស៊ី និងជាស្ថាបនិក ក៏ដូចជាម្ចាស់នៃ “Wagner Group” ដែលជាអង្គការទាហានស៊ីឈ្នួលអន្តរជាតិដ៏ធំមួយ ហើយលោកក៏ជាមនុស្សម្នាក់ក្នុង ចំណោមអ្នកជិតស្និទ្ធបំផុតរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។
ដោយក្នុងនោះលោកបាននិយាយថា អ្នកចម្បាំងរបស់ Wagner ដែលជាអ្នកគាំទ្រកងទ័ពរុស្ស៊ី អាចនឹងកាន់កាប់ទឹកដីទាំងមូលនៃ Soledar City នៅភាគខាងកើតប្រទេសអ៊ុយក្រែន។
ហើយឥឡូវនេះអ្នកចម្បាំង Wagner បានបង្កើតបន្ទាយមួយនៅចំណុចកណ្ដាលដែលជាបេះដូងនៃទីក្រុង Soledar ដើម្បីគ្រប់គ្រងការប្រយុទ្ធគ្នាដែលបន្តកើតឡើងនៅតាមដងផ្លូវ។
ជាមួយគ្នានោះ បើតាមក្រសួងការពារជាតិអង់គ្លេស ក៏បានបញ្ចេញទិន្នន័យស៊ើបការណ៍សម្ងាត់របស់ខ្លួន និងបាននិយាយស្រដៀងគ្នានេះថា ក្រុងទាហាន Wagner នឹងអាចគ្រប់គ្រង Soledar City ដោយជោគជ័យបន្ទាប់ពីការប្រយុទ្ធគា្នរយៈជាមួយអ៊ុយក្រេន រយៈពេល៤ថ្ងៃនៅតំបន់នេះ។
ដោយឡែកក្រសួងការពារជាតិអ៊ុយក្រែនបានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា៖ កងទ័ពអ៊ុយក្រែននៅតែឈរជើងក្នុងមូលដ្ឋាននៅ Soledar ដើម្បីទប់ទល់នឹងការវាយលុករបស់កងទ័ពរុស្ស៊ី និងទាហាន Wagner ដែលនៅតែព្យាយាមចង់កាន់កាប់ទីក្រុង Soledar ដែលជាអណ្តូងរ៉ែអំបិលធំជាងគេនៅអឺរ៉ុប។
ខណៈដែល សេតវិមាននៅតែវិភាគរឿងនេះថា លោក Prigozin នៅតែបញ្ជូនអ្នកប្រយុទ្ធ Wagner ទៅប្រយុទ្ធនៅសមរភូមិ Bagmut និងSoleda ដោយសារពួកគេចង់កាន់កាប់អណ្តូងរ៉ែ អំបិល និង អណ្តូងរ៉ែ ហ្គីបស៊ូម ក្នុងតំបន់នោះ សម្រាប់ផលប្រយោជន៍អាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគេ ប៉ុន្តែលោក Prigozin នៅតែរក្សាឥរិយាបទក្នុងការធ្វើ អត្ថាធិប្បាយ ដោយលើកឡើង និងយកលេសថាធ្វើសម្រាប់ “ផលប្រយោជន៍យោធា” ទៅវិញ៕ ប្រភព៖Dailynews











