វត្តព្រះឥន្ទកោសីយ៍ មានទីតាំងស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ដសៀមរាប ខាងកើតស្ទឹងសៀមរាបជិតអភិរក្សអង្គរ។ ពេលដែលបានចូលទៅដល់ក្នុងវត្តភ្លាមយើងនឹងឃើញ ព្រះវិហារបុរាណមួយដែលមិនបានដឹងអំពី កាលបរិច្ឆេទច្បាស់លាស់។
ចំណែកនៅខាងកើតព្រះវិហារនេះមាន ប្រាសាទតូចមួយដែលមានឈ្មោះដើម ទ្វីជេន្ទ្របុរៈ ជាភាសាបាលីឬ សំស្រ្តឹតដែលមានន័យថា ទីក្រុងរបស់ព្រះព្រហ្ម បានស្ថាបនាឡើងក្នុងសតវត្សរ៍ទី១០ ឆ្នាំ៩៦៨ នាចុងរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័នទី២ (៩៤៤-៩៦៨)ដើមរជ្ជកាលព្រះបាទជ័យវរ្ម័នទី៥(៩៦៨-១០០១)តាមសិលាចារឹកលេខ K-២៦៨។

ប្រាសាទនេះសាងសង់ឡើងបែរមុខទៅទិសខាងកើត មានប្រាង្គ២ ប្រាង្គតូចស្ថិតនៅខាងជើង និងប្រាង្គធំស្ថិតនៅខាងត្បូង ។ នៅពីលើផ្ដែរប្រាង្គធំ មានចម្លាក់អាទិទេពនៃសាសនាព្រាហ្មណ៍ គឺព្រះព្រហ្ម ព្រះវិស្ណុ ព្រះសិវៈ និងចម្លាក់ស្ដីពីការកូរសមុទ្រទឹកដោះ៕

រូបភាព៖ ANGKOR AURORA