បរទេស៖ មហាជនជាច្រើនបានធ្វើការរិះគន់ព្រះអង្គ Harry ក្រោយពីព្រះអង្គបានធ្វើការសារភាពថាកាលពីអតីតកាលគាត់បានប្រើប្រាស់ថ្នាំកូកាអ៊ីន និងធ្លាប់បានឈ្លោះប្រកែកគ្នាម្តងហើយម្តងទៀតជាមួយគ្រួសារ។

ព្រះអង្គម្ចាស់ Harry ជាបុត្រារបស់ព្រះអង្គ Charles III ដែលកំពុងតែគ្រប់គ្រោងសោយរាជ្យនាពេលបច្ចុប្បន្ន។
ជាមួយគ្នានោះ កាលពីពេលថ្មីៗកន្លងទៅនេះ មានរឿងរ៉ាងដ៏គួរឱ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំងក្រោយពីក្នុងរាជវង្សអង់គ្លេស នៅពេលដែលព្រះអង្គម្ចាស់ Harry បានធ្វើការបង្ហាញព័ត៌មានពីបទពិសោធន៍ផ្ទាល់ខ្លួនតាមរយៈការសរសេរសៀវភៅ “Spare” ដែលបានបង្ហាញថាព្រះអង្គធ្លាប់បានប្រើប្រាស់គ្រឿងញៀនក្នុងវ័យជំទង់ និងការឈ្លោះប្រកែកគ្នា ព្រមទាំងប្រយុទ្ធគ្នារវាងបងប្អូនបង្កើត បន្ទាប់ពីបងប្រុសបានស្តីបន្ទោសថាព្រះអង្គមានអាកប្បកិរិយា “ឈ្លើយ”។
ទោះជាយ៉ាងណាព្រះអង្គម្ចាស់ Harry បានបង្ហាញព័ត៌មានជាច្រើននៅក្នុងសៀវភៅ Spare អំពីបទពិសោធន៍ផ្ទាល់ខ្លួន និងការចងចាំរបស់គាត់ ដែលកំពុងក្លាយជាប្រធានបទនៃការរិះគន់សាធារណៈ បន្ទាប់ពីសៀវភៅនេះត្រូវបានចេញផ្សាយនៅក្នុងប្រទេសអេស្ប៉ាញ។
ព្រះអង្គម្ចាស់ Harry បានសារភាពថាបានទ្រង់បានប្រើប្រាស់គ្រឿងញៀននៅពេលព្រះអង្គនៅជាសិស្សនៅសាលា Eton ក្នុងវ័យ ១៧ព្រះវស្សា ហើយគាត់ក៏បានសារភាពថាបានប្រើប្រាស់គ្រឿងញៀនជាច្រើនឆ្នាំមកហើយ ដែលថ្នាំមួយចំនួនពីមុនរួមមាន កូកាអ៊ីន កញ្ឆា និង ‘ផ្សិតមួយប្រភេទដែលមានឥទ្ធិពល hallucinogenic និងធ្វើឱ្យអ្នកប្រើប្រាស់ស្រវឹង។
ការប្រព្រឹត្តិទង្វើទាំអស់នេះ ព្រះអង្គបានអះអាងថាធ្វើដើម្បី “សម្រាប់ការសប្បាយ” និង “សម្រាប់ការព្យាបាល” ពីព្រោះទាំងនេះបានផ្តល់ឱ្យទ្រងនូវពន្លឺនៃ “សេចក្តីពិត” នៅក្នុងពិភពលោកដែលគាត់រស់នៅ។
នៅក្នុងសៀវភៅចុងក្រោយបង្អស់ ព្រះអង្គម្ចាស់ Harry បានពិពណ៌នាអំពីការជក់បារីជាច្រើនដង។រួមទាំងអារម្មណ៍ដែលស្ទើរតែមិនអាចអត់បាន។
ពិតណាស់វាបានក្លាយជារឿងអាស្រូវ ក្នុងប្រព័ន្ធផ្សព្វផ្សាយដ៏ពេញនិយមលើបណ្ដាញសង្គមសម្រាប់បទពិសោធដែលទ្រង់ធ្លាប់ប្រព្រឹត្តិកន្លងមក។

គួរបញ្ជាក់ផងដែរថាសៀវភៅ Spare ដែលជាសៀវភៅមាន ៤១៦ ទំព័រដែលបោះពុម្ពដោយ Penguin Random House គ្រោងនឹងចេញលក់នៅក្នុងហាងលក់សៀវភៅជាផ្លូវការនៅថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះហើយ៕ ប្រភព៖ Dailynews












