ប្រទេសកូរ៉េខាងត្បូង ៖ ប្រធានាធិបតីកូរ៉េខាងត្បូងបានព្រមានផ្អាកកិច្ចព្រមព្រៀងនៅឆ្នាំ២០១៨ ផ្នែកយោធារវាងប្រទេសកូរ៉េទាំងពីរ បើកូរ៉េខាងជើងនៅតែបំពានដែនអាកាសកូរ៉េខាងត្បូងម្តងទៀត ។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Seok Yeol បានថ្លែងកាលពីថ្ងៃទី៤ ខែមករាថា លោកនឹងពិចារណាផ្អាកកិច្ចព្រមព្រៀងយោធាឆ្នាំ២០១៨ រវាងប្រទេសកូរ៉េទាំងពីរ បើកូរ៉េខាងជើងរំលោភដែនអាកាសរបស់កូរ៉េខាងត្បូងទៀត ។ លោកបានថ្លែង ខណៈមានកិច្ចប្រជុំវិធានការឆ្លើយតបរបស់កូរ៉េខាងជើង ក្រោយប្រទេសនេះបញ្ជូន Drone ជាច្រើនគ្រឿងទៅកាន់ដែនអាកាសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៦ ខែធ្នូ កន្លងមក ។South Korea's leader calls for drones to monitor North Korea - Los Angeles  Times

លោក Yoon បានអំពាវនាវក្នុងកិច្ចប្រជុំខាងលើ ឱ្យកូរ៉េខាងត្បូងពង្រឹងសក្តានុពលការវាយលុកដ៏លើសលប់ ដោយបញ្ជាឱ្យក្រសួងការពារជាតិកូរ៉េខាងត្បូងបង្កើត Drone គ្មានមនុស្សបើក ដែលអាចប្រតិបតិ្តការបានគ្រប់ផ្នែក ដូចជា ត្រួតពិនិត្យ និងធ្វើសង្គ្រាមអេឡិចត្រូនិក ។ នៅឆ្នាំ២០២៣នេះ លោកប្រធានាធិបតីក៏បានបញ្ជាឱ្យផលិត Drone ទំហំតូចឱ្យបានច្រើនផងដែរ ។

ទោះយ៉ាងណា សម្ព័ន្ធភាពរវាងកូរ៉េខាងជើងនិងខាងត្បូងកាន់តែតានតឹងខ្លាំងឡើង ក្រោយពីលោក Yoon ទទួលតំណែងកាលពីខែឧសភាឆ្នាំមុន ហើយលោកប្រកាសប្រើវិធានការតឹងតែងជាមួយកូរ៉េខាងជើង ។S Korea, US fire eight missiles in response to N Korea tests | News | Al  Jazeera

ក្រោយពីកូរ៉េខាងជើងបញ្ជូន Drone ទៅដែនអាកាសកូរ៉េខាងត្បូងជាលើកដំបូងកាលពីសប្តាហ៍មុន លោក Yoon បានរិះគន់យោធាកូរ៉េខាងត្បូង និងបន្ទោសរដ្ឋាភិបាលកូរ៉េខាងត្បូងអាណត្តិមុនថា នៅតែគោរពកិច្ចសន្យាយោធាឆ្នាំ២០១៨ ខ្លាំងពេករវាងកូរ៉េទាំងពីរ ។ លោកបានជំរុញឱ្យយោធាកូរ៉េខាងត្បូងត្រៀមខ្លួនប្រឈមមុខជាមួយកូរ៉េខាងជើង ។ កិច្ចព្រមព្រៀងយោធាប្រទេសទាំងពីរឆ្នាំ២០១៨ មានសារសំខាន់ដល់ការហាមឃាត់សកម្មភាពខុសឆ្គងនានាក្នុងបរិវេណជាយដែនកូរ៉េទាំងពីរ ៕

ប្រភព ៖ TNN World