បរទេស៖ ក្រុមហ៊ុន”Changqing Oilfield” ដែលជាកន្លែងប្រេង និងឧស្ម័នដ៏ធំបំផុតរបស់ប្រទេសចិន ផលិតបានច្រើនជាង ៦៥ លានតោននៃប្រេងឆៅ និងឧស្ម័នធម្មជាតិក្នុងឆ្នាំ ២០២២ ដែលបានបង្កើតកំណត់ត្រាថ្មីមួយសម្រាប់ទិន្នផលក្នុងចំណោមវិស័យប្រេង និងឧស្ម័នក្នុងស្រុក។

នាថ្ងៃទី ៤ ខែមករា ឆ្នាំ២០២២ ទីភ្នាក់ងារសារព័ត៌មាន Xinhua បានរាយការណ៍ពីទីក្រុងប៉េកាំង ប្រទេសចិន ថាក្រុមហ៊ុន PetroChina  Changqing Oilfield Co បានរាយការណ៍ថាអណ្តូងប្រេង Changqing បានផលិតប្រេង និងឧស្ម័នច្រើនជាង ១០ លានតោន ក្នុងចំនួន៦៥ លានតោនកាលពីឆ្នាំ ២០២២កន្លងទៅនេះ  ដែលបានសរបញ្ជាក់ឱ្យឃើញថា ​ទិន្នផលប្រេង និងឧស្ម័នរបស់អណ្តូងនេះកើនឡើងជិត ២.៥៧ លានតោន រាប់ចាប់ពី ឆ្នាំ ២០២១  ខណៈដែលពេលបច្ចុប្បន្នអណ្តូងប្រេងចំនួន ២,២១០ និងអណ្តូងឧស្ម័នចំនួន ២,៣៣៨ បានបើកដំណើរការពេញមួយឆ្នាំចុងក្រោយនេះ។

គួរបញ្ជាក់ថាស្ថានីយ៍ប្រេង Changqing Oilfield ដែលមានទីតាំងនៅអាង “Er Tuisi” នៅភាគពាយព្យនៃប្រទេសចិន វាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារសន្តិសុខថាមពលរបស់ប្រទេសចិន និងទុនបម្រុងប្រេងដែលបានបង្ហាញឱ្យឃើញរបស់ខ្លួនមានចំនួន ១ភាគ៣ នៃចំនួនសរុបរបស់ប្រទេស ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៧០។

យ៉ាងណាមិញនាពេលបច្ចុប្បន្ន ស្ថានីយ៍ប្រេង Changqing Oilfield បានបង្កើតអណ្តូងប្រេងចំនួន ៣៥ និងអណ្តូងឧស្ម័នចំនួន ១៣ ដោយជោគជ័យ ដែលស្មើនឹងការផលិតប្រេង និងឧស្ម័នក្នុងស្រុក មានចំនួនជាង ៨៩០ លានតោនបន្ថែម៕ ប្រភព៖ dailynews