ភ្នំពេញ៖ ក្រោមការបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ បានបើកប្រតិបត្តិការដេញបង្ក្រាបបានសង្ស័យចំនួន០២នាក់ ដែលធ្លាប់បានធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបលុយ និងទូរសព្ទ័ដៃចំនួន២ករណីផ្សេងគ្នា) នៅចំណុចលើការ៉ូឡា ស្ថិតនៅក្រុមទី០១ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ និងនៅចំណុចមុខសាលារៀនកម្មករ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxez4pck7A-kPQEp6EyT663GhY3TOMuTx67wnFWYKP3VtmtGtvHGyDbOka-gU1wnFCXB2vChrUeV796Qy6pmS1MvRB73Regvwu2l2F6vwil2EVzOh5MrFpp3TXMh3G113PBFJ9eFl_iAKspkFz2wPtukhKzM7-mZ4TLq5OaYmd80Vk_GLXrDSbFZ37/s1280/photo_2022-12-30_09-50-18.jpg

ជនសង្ស័យចំនួន២នាក់មានឈ្មោះ គឹម នៅស៊ីណុច ហៅណុច ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ និងឈ្មោះ ឃួន ឧស្សាហ៍ ហៅ យក្ស ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ និងដកហូតបានវត្ថុតាងដកហូតបាន ម៉ូតូ០១គ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២។

ក្រោយពេលសាកសួរ ជនសង្ស័យទាំង០២នាក់ បានសារភាពថាពួកខ្លួនពិតជាបានធ្វើសកម្មភាពដូចខាងលើប្រាកដមែន។ បច្ចុប្បន្នកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កំពុងបន្តស្រាវជ្រាវសាកសួរកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxFta5XIrR11c9UuP8JZaMewFXPAKfOgWuZ3-h78tv7Kg_Y2T6RS0bp4AkKes7qsXCwQmXj4-FiHjVS0cpuo-1xHoZq7T4ZDKwHElT2OhHOlQRHo9CkNY3MNA2DVCV_chQbAZouaPlST-EZykJDNIFMTShvqSJPdOetseJUIVpw0kmKRvn4NNzR2Be/s1280/photo_2022-12-30_09-50-18%20(2).jpg