មានហេតុការណ៍គ្រោះអគ្គីភ័យបានឆាបឆេះសណ្ឋាគារ និងកាស៊ីណូ Grand Diamond City ក្នុងក្រុងប៉ោយប៉ែត ដោយភ្លើងបានរាលដាលពីខាងកាស៊ីណូមកខាងសណ្ឋាគារមនុស្សជាច្រើនបានលោតចេញពីអគារ ហើយការចុងក្រោយបានបញ្ជាក់ថាមានអ្នកស្លាប់ ១០នាក់ និងរបួល៣០នាក់។
.jpg)
នាថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២២ មានសេចក្ដីរាយការណ៍ក្នុងស្រុកបានបញ្ជាក់ថា មានគ្រោះអគ្គិភ័យយ៉ាងសន្ទោសន្ធៅបានឆាបឆេះសណ្ឋាគារ និងកាស៊ីណូ Grand Diamond City ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប់នឹងព្រំដែនថៃ។
បើតាមប្រភពដដែលបានបញ្ជាក់ថាអគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោងប្រហែល ២ ទៀបភ្លឺ ថ្ងៃព្រហស្បតិ៍ ទី ២៩ ខែធ្នូ ឆ្នាំ ២០២២ ដោយភ្លើងចាប់ផ្តើមនៅជាន់ទី ២ បន្ទាប់ពីមានសំឡេងផ្ទុះជាច្រើនចេញពីអគារខាង កាស៊ីណូ ខណៈភ្លើងបានឆេះរាលដាលដល់ខាងសណ្ឋាគារ។
ទោះជាយ៉ាងណាបន្ទាប់ពីកើតហេតុអាជ្ញាធរក្នុងតំបន់ បានបញ្ជូនបុគ្គលិកសង្គ្រោះបន្ទាន់ចំនួន ៣៦០នាក់ និងរថយន្តសង្គ្រោះបន្ទាន់ ១១គ្រឿង ទៅ កាន់កន្លែងកើតហេតុ ខណៈពេលដែលគេបានរាយការណ៍បន្ថែមថាមានកម្លាំងមន្ត្រីមកពីប្រទេសថៃចូលរួមជួយផងដែរជាមួយនឹងឧទ្ធធម្ភាគចក្រជាច្រើនគ្រឿងក្នុងការចុះប្រតិបត្តិការជួយសង្គ្រោះ។
យ៉ាងណាមិញក្នុងហេតុការណ៍នេះគេបានឃើញមានជនរងគ្រោះចំនួន៥នាក់ បានសម្រេចចិត្តលោតចុះពីលើសណ្ឋាគារពីជាន់ទី៥ ដើម្បីគេចចេញពីសេចក្ដីស្លាប់នៃអគ្គិភ័យ ខណៈគេដឹងទៀតថាមានជនរងគ្រោះជាច្រើនផ្សេងទៀត ជាប់ក្នុងបន្ទប់ និងដំបូលអគារ។
ជាលទ្ធិផលរបាយការណ៍បឋមគេបានដឹងថា មនុស្សក្នុងសណ្ឋាគារ និងកាស៊ីណូ Grand Diamond City សរុបចំនួន៤០០នាក់ និងមានអ្នកស្លាប់ចំនួន១០នាក់ និងអ្នករងរបួសចំនួន៣០នាក់។
ទោះជាយ៉ាងណាចុងក្រោយនៅម៉ោង៧:០០ ព្រឹក ភ្លើងនៅតែមិនអាចគ្រប់គ្រងបាន ហើយចំនួនអ្នកស្លាប់ ឬ របួសពិតប្រាកដ មិនទាន់ត្រូវបានគេបញ្ជាក់បន្ថែមទេ។
.jpg)
ខណៈដែលអាជ្ញាធរកំពុងតែដុតដៃដុតជើងក្នុងការស៊ើបអង្កេតបន្ថែម និងឈ្វែងរកពីមូលហេតុដែលបណ្តាលឱ្យភ្លើងឆាបឆេះ សណ្ឋាគារ និងកាស៊ីណូ Grand Diamond Cityនេះ៕
.jpg)

.jpg)
.jpg)
 
		 
	









