ប្រទេសចិន៖ មន្ទីរពេទ្យជាច្រើនក្នុងប្រទេសចិនកំពុងប្រឈមនឹងសម្ពាធយ៉ាងខ្លាំង ដោយសារចំនួនអ្នកឆ្លងកូវីដ -១៩ មានការកើនឡើងយ៉ាងឆាប់រហ័ស ធ្វើឱ្យធនធានវេជ្ជសាស្រ្តស្ថិតនៅក្រោមភាពតានតឹង បន្ទាប់ពីរដ្ឋាភិបាលបានសម្រេចចិត្តបន្ធូរបន្ថយ វិធានការគ្រប់គ្រងកូវីដ-១៩ ស្ទើរតែទាំងអស់ក្នុងប្រទេស។

កាលពីពេលថ្មីៗនេះប្រទេសចិនបានរាយការណ៍ពីការពីស្ថាពភាពដ៏យ៉ាប់យឺន ក្នុងប្រព័ន្ធសុខាភិបាលក្នុងប្រទេសដែលកំពុងតែទទួលរងនូវភាពខ្វះខាត និងភាពលំបាកជាខ្លាំងសម្រាប់ការគ្រប់គ្រងនូវជំងឺកូវី -១៩ដែលកំពុងតែរីករាលដាលខ្លាំង។
ដោយក្នុងនោះគេបានរាយការណ៍មកថាបុគ្គលិកមន្ទីរពេទ្យជាច្រើនកន្លែងដែលជាមន្ទីរពេទ្យធំៗនៅក្នុងតំបន់ Chengdu រាជធានីនៃខេត្តស៊ីឈួន ភាគនិរតីនៃប្រទេសចិន នាពេលបច្ចុប្បន្ននេះ បុគ្គលិកបានធ្វើការយ៉ាងលំបាកក្នុងការថែទាំអ្នកជំងឺកូវីដ-១៩ ជាច្រើន ចាប់តាំងពីអាជ្ញាធរបានប្រកាស ពីការបន្ធូរបន្ថយវិធានការកាលពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះ។
បើតាមប្រភពនៃគ្គលិកឱសថស្ថាននៃនាយកដ្ឋានសង្គ្រោះបន្ទាន់បានបញ្ជាក់ថា មន្ទីពេទ្យជាច្រើនកំពុងប្រឈមមុខនឹងភាពតានតឹងដ៏ធំបំមួយ ដោយសារអ្នកជំងឺនៅក្នុងមន្ទីរពេទ្យស្ទើរតែទាំងអស់ គឺជាអ្នកជំងឺកូវីដ-១៩ ហើយឥឡូវនេះមន្ទីរពេទ្យកំពុងអស់ថ្នាំប្រឆាំងកូវីដ មិនតែប៉ុណ្ណោះមន្ទីរពេទ្យមួយចំនួនបានត្រឹមចែកចាយថ្នាំប្រឆាំងការក្អកប៉ុណ្ណោះដល់អ្នកជំងឺ។
ទោះជាយ៉ាងថ្មីៗនេះគេបានរាយការណ៍បន្ថែមថា អ្នកជំងឺត្រូវបានតម្រង់ជួរជាជួរៗទាំងខាងក្រៅ និង ខាងងរហូតដល់ផ្នែកខាងក្នុងនៃបន្ទប់សង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ រួមទាំងគ្លីនិកក្បែរនោះផងដែរ ខណៈពេលដែលអ្នកជំងឺមួយចំនួនធំទៀត ត្រូវបានគេដឹកតាមរថយន្តសង្គ្រោះមកកាន់មន្ទីរពេទ្យដោយភ្ជាប់ជាមួយអុកស៊ីសែនដើម្បីទ្រទ្រង់ការដកដង្ហើមរបស់ពួកគេ។
ទន្ទឹមនឹងនេះប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានដកស្រង់សម្តីមន្ត្រីនៅមន្ទីរពេទ្យ Beijing Chaoyang ក្នុងទីក្រុង ប៉េកាំងថា ៖ អ្នកជំងឺកូវីដ-១៩ ភាគច្រើន គឺជាមនុស្សចាស់ និងអ្នកដែលមានជំងឺមូលដ្ឋានប្រចាំកាយ ដែលនាំឱ្យមានអាការធ្ងន់ធ្ងរ ហូតមានអ្នកជំងឺដែលត្រូវសង្គ្រោះបន្ទាន់បានកើនឡើងដល់កម្រិតខ្ពស់រហូតដល់ ៤៥០ទៅ ៥៥០ ក្នុងមួយថ្ងៃ ដែលជាការកើនឡើងជាងពីមុនត្រឹមតែ ១០០ នាក់ក្នុងមួយថ្ងៃ។

គួរបញ្ជាក់ផងដែរថាប្រទេសចិនបានសម្រេចបន្ធូរបន្ថយ វិធានការគ្រប់គ្រងកូវីដ-១៩ ស្ទើរតែទាំងអស់កាលពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ ដោយសារតែចង់ឱ្យសេដ្ឋកិច្ចគ្រប់វិស័យមានដំណើរការល្អ ជាមួយនឹងការរៀបចំសម្រាប់ជនបរទេសចូលមកប្រទេសចិន ក៏ដូចជាសម្រាប់ការងារ និងអាជីវកម្ម នឹងត្រូវបានកែលម្អឡើងវិញ ក្រោមការអះអាងថា ការឆ្លងមិនសូវមានភាពធ្ងន់ធ្ងរ ហើយកូវីដ១៩ នឹងវិវត្តបន្តិចម្តងៗទៅជាការឆ្លងមេរោគផ្លូវដង្ហើមធម្មតា៕ប្រភព៖ Thairath












