ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា បើខ្លួនធ្វើប៉ូលីស ខ្លួនបែរជាជក់គ្រឿងញៀន គឺបង្កហានិភ័យធំណាស់ ខណៈតួនាទីនគរបាល គឺថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។

នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត១ និងកម្រិត២ ជំនាន់ទី២ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា មកដល់ពេលនេះ ការធ្វើកំណែទម្រង់នគរបាល បានធ្វើជាបន្តបន្ទាប់ ដោយយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួង ក៏ដូចជាអង្គភាពប្រើប្រាស់កម្លាំង ជាពិសេសនោះអង្គភាពបានបណ្តុះបណ្តាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkvQvb_eimqifNcZ_Dj45-GuMKwo4hWbr_PIdV4cdbymKWwyf7AjUWDyM5YG6kEXFDdhYVoHBq-vn4x1gINel1_7DqmMi_r4bNZmVMLnSDzAehNH7kyMiy3St-1F9vJLNKYP1juV6uhmcQ1JnFoQXTA5c9PQaVEXyVRlkarSiGpG_aTQEUWSj3kYwM/s1280/photo_2022-12-27_22-29-46.jpg

សម្ដេចក្រឡាហោមបញ្ជាក់ថា “បើខ្លួនធ្វើប៉ូលីស ខ្លួនបែរជាញៀនគ្រឿងញៀន គឺបង្កនូវហានិភ័យធំណាស់រួចហើយ បង្កើតនូវបញ្ហាផ្សេងទៀត។ យើងដឹងហើយតួនាទីនគរបាល គឺដើម្បីថែមរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងនោះរួមទាំងគ្រឿងញៀន”។

ជាមួយគ្នានោះដែរ សម្តេចក្រឡាហោម ស ខេង ក៏បានលើកឡើងថា ចំពោះការផ្ទេរមន្ត្រីនគរបាលប៉ុស្តិ៍ ក្រសួងមហាផ្ទៃ មិនអនុញ្ញាតឱ្យផ្ទេរនោះទេ។ ប៉ុន្តែក្នុងករណីចាំបាច់មានការអនុញ្ញាតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ដូចជាការផ្ទេរនៅថ្នាក់ស្រុក ឬខេត្ត ដែលនគរបាល ឬប៉ូលីសនោះធ្វើការមានស្នាដៃល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8WOEgynBTDgngTIKTn8YUZNECkxaAQ22YIMXRUzvDafUTafBDYF_tW5C7AHSekoSvnpf-vqi3SWOYHuMJB4099dXzX95J_zWcj1405ZmHd-hw-Ijsp53d2ZkWYoaLorVVPJSMGksO5XVv4h70evNR2V7Qbp-Zb046iKCVZIi0XfZ7C0oI4_4onAXO/s1280/photo_2022-12-27_22-29-48%20(2).jpg

សម្តេចក្រឡាហោម បន្ថែមថា ការដាក់ចេញវិធានការនេះ គឺជាវិធានការចុងក្រោយ ដែលក្រសួងបាននឹងកំពុងធ្វើទាក់ទងនិងការជ្រើសរើសនឹងបំពេញកម្លាំងនគរបាលនៅតាមប៉ុស្តិ៍ឱ្យមានកម្លាំងគ្រប់គ្រាន់បានសិក្សារៀនសូត្រមានសត្ថភាពនិងអនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពនៅក្នុងឃុំសង្កាត់ខ្លួនទទួលបានជោគជ័យ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_G5wLwSzdsKGI28GH6Kxignajx86RB5JSPsVo0Jby07MiT6JgKSwuHqdA3Jacw52vy50pM55ul-v4ixKXPTRIYN_fIVef4sqsPPNNMaz-0XKedNKl7HT97XidZbZcBbeB9-cJ-tYDsrTzB6kGj-5sgJ2HSobFHB4ivLkxlpjuirZ6tw7MOp9LBL59/s1280/photo_2022-12-27_22-29-48.jpg