បរទេស៖ សហរដ្ឋអាមេរិក និងកាណាដាត្រជាក់ខ្លាំងជាមួយនឹងព្យុះរដូវរងាខ្លាំង បូកនឹងបាតុភូតព្យុះស៊ីក្លូនយ៉ាងខ្លាំងក្លា ដែលបានសម្លាប់មនុស្ស៥០នាក់ជាង និងគ្រប់វិស័យត្រូវបានផ្អាកដំណើរការទាំងស្រុងនៅក្នុងតំបន់។

កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២២ ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍អំពីវឌ្ឍនភាពនៃគ្រោះមហន្តរាយ នៃព្យុះរដូវរងាដ៏ខ្លាំងក្លាមួយបានបោកបក់ពាសពេញអាមេរិកខាងជើង រួមជាមួយនឹងបាតុភូត “ព្យុះស៊ីក្លូន” ដែលបណ្តាលឱ្យសហរដ្ឋអាមេរិក និងកាណាដា ប្រឈមមុខនឹងអាកាសធាតុត្រជាក់ខ្លាំង ជាមួយសីតុណ្ហភាពធ្លាក់ចុះដល់ដកជាច្រើនដឺក្រេ។

គួរបញ្ជាក់ថាព្រិលធ្លាក់ខ្លាំងតាំងពីមុនបុណ្យណូអែលមកដល់ពេលចុងក្រោយបំផុតបានបណ្តាលឲ្យមនុស្សយ៉ាងហោច ណាស់ចំនួន ៥៩ នាក់បានស្លាប់។

យ៉ាងណាមិញប្រភពដដែលបានបញ្ជាក់ថានៅក្នុងទីក្រុងញូវយ៉កនៃសហរដ្ឋអាមេរិក បានប្រឈមមុខនឹងខ្យល់ត្រជាក់ខ្លាំងជាងគេ ដោយសីតុណ្ហភាពបានដកជាច្រើនដឺក្រេ ជាមួយនឹងព្រិលធ្លាក់ខ្លាំងរហូតប្រែក្លាយជាទឹកកកគ្របដណ្តប់លើ ​ផ្លូវ អគារដើមឈើស្ទើរតែគ្មានមនុស្សចេញមកតាមផ្លូវ៕ ប្រភព៖ Thairath