ប្រទេសវៀតណាម បានបិទហាងខារ៉ាអូខេ និងបារជាង ១,១០០កន្លែង នៅទីក្រុងហាណូយ ដោយសារវិធានការសុវត្ថិភាពអគ្គីភ័យមិនគ្រប់គ្រាន់។
នៅក្នុងសន្និសីទស្តីពីសុវត្ថិភាពអគ្គីភ័យដែលរៀបចំឡើងដោយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ កាលពីដើមសប្តាហ៍នេះ លោក Pham Trung Hieu ប្រធានការិយាល័យពន្លត់អគ្គីភ័យ និងជួយសង្គ្រោះនៃនាយកដ្ឋានប៉ូលីសហាណូយ បាននិយាយថា មានហាងខារ៉ាអូខេ បារ និងក្លឹបរាំជាង ១,៥០០ នៅក្នុងទីក្រុង Cong An។
បន្ទាប់ពីរយៈពេលពីរខែចុងក្រោយនៃការត្រួតពិនិត្យកន្លែងនៅក្នុងទីក្រុងសម្រាប់វិធានការសុវត្ថិភាពអគ្គីភ័យ ទីក្រុងហាណូយបានផ្អាកជាង ១,១០០កន្លែង ក្នុងចំណោមចំនួនសរុបខាងលើនេះ។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh កាលពីខែកញ្ញា បានស្នើឱ្យក្រសួងសន្តិសុខសាធារណៈ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ធ្វើការត្រួតពិនិត្យសុវត្ថិភាពអគ្គីភ័យ ដោយផ្តោតលើហាងខារ៉ាអូខេ សហគ្រាសដែលមានមនុស្សច្រើន និងអគារផ្ទះល្វែង។
សំណើនេះបានធ្វើឡើងបន្ទាប់ពីមានអគ្គីភ័យឆាបឆេះហាងខារ៉ាអូខេមួយកន្លែងក្នុងក្រុង Thuan An នៃខេត្ត Binh Duong បានសម្លាប់មនុស្ស ៣២នាក់កាលពីថ្ងៃទី ៦ ខែកញ្ញាកន្លងទៅនេះ៕
ប្រភព: VN Express










