រដ្ឋធានីកៀវ៖ ក្រោយពេលចិន និង ឥណ្ឌា បានអំពាវនាវឱ្យមានការចរចា បញ្ចប់សង្គ្រាមអ៊ុយក្រែន នៅឯអង្គការសហប្រជាជាតិ ដោយបញ្ឈប់ការគាំទ្រដ៏រឹងមាំរបស់ប្រទេសទាំង២នេះ សម្រាប់សម្ពន្ធមិត្តជាប្រពៃណីជាមួយនឹងរុស្ស៊ី នោះ ការហៅទូរស័ព្ទ រវាងលោកប្រធានាធិបតី ហ្សេឡែនស្គី និង លោកនាយករដ្ឋមន្រ្ដី មូឌី ក៏បានកើតឡើង ចំពេលក្រុងញូវដេលី កំពុងតែស្វះស្វែងរកការពង្រឹងនូវទំនាក់ទំនងពាណិជ្ជកម្ម ជាមួយនឹងក្រុងមូស្គូ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី២៦ ខែធ្នូ ថា លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានអះអាង ថា នៅក្នុងការសន្ទនាគ្នាតាមទូរស័ព្ទ ជាមួយនឹងលោក ណារ៉ែនដ្រា មូឌី (Narendra Modi) នាយករដ្ឋមន្រ្ដីឥណ្ឌា នោះ គាត់បានសុំការជួយ ពីប្រទេសឥណ្ឌ ដោយការអនុវត្ដនូវរូបមន្ដសន្ដិភាព។ ការសន្ទនាគ្នា កាលពីថ្ងៃចន្ទ នេះ បានកើតឡើង ចំពេលឥណ្ឌាកំពុងតែចង់ពង្រឹងនូវទំនាក់ទំនងពាណិជ្ជកម្ម ជាមួយនឹងក្រុងមូស្គូ ខណៈបណ្ដាប្រទេសបស្ចិមលោក បានបង្ហាញ អំពីវិធានការថ្មីៗជាច្រើន ដើម្បីកំណត់ទៅលើប្រាក់ចំណូលរបស់រុស្ស៊ី សម្រាប់ការធ្វើសង្គ្រាមរបស់ក្រុងមូស្គូ ប្រឆាំងនឹងអ៊ុយក្រែន។G20: PM Modi seeks Xi, Putin's backing to counter terror - The Economic Times

ប្រធានាធិបតីអ៊ុយក្រែន បានសរសេរ នៅលើបណ្ដាញសង្គមធ្វីធើរ ថា «ខ្ញុំបានសន្ទនាតាមទូរស័ព្ទ ជាមួយនឹងនាយករដ្ឋមន្រ្ដីឥណ្ឌា លោក ណារ៉ែនដ្រា មូឌី និង ជូនពរដល់ការធ្វើជាប្រធាន G20 ប្រកបដោយជោគជ័យ។ នេះជាវេទិកា ដែលខ្ញុំប្រកាស អំពីរូបមន្ដសន្ដិភាព ហើយឥឡូវនេះ ខ្ញុំពឹងផ្អែក លើការចូលរួមរបស់ឥណ្ឌា នៅក្នុងការអនុវត្តរូបមន្ដនេះ»។

លោក Zelenskyy បានស្នើដល់ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនបំផុត ទាំង២០ (ឬ G20) កាលពីខែមុន ឱ្យអនុម័តរូបមន្តសន្តិភាព ចំនួន១០ចំណុចរបស់អ៊ុយក្រែន សម្រាប់ការបញ្ចប់សង្រ្គាម។ ឥឡូវនេះ ឥណ្ឌា កាន់តំណែងជាប្រធាន G20 រយៈពេល១ឆ្នាំ បន្ដពីប្រទេសឥណ្ឌូណេស៊ី។

រដ្ឋាភិបាលឥណ្ឌា បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា «មេដឹកនាំប្រទេសទាំង២ បានពិភាក្សាគ្នា អំពីឱកាសនានា សម្រាប់ពង្រឹងនូវកិច្ចសហប្រតិបត្ដិការ។ ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្រ្ដីឥណ្ឌា បានពន្យល់ អំពីអាទិភាពចម្បង នៅក្នុងឋានៈជាប្រធាន G20របស់ឥណ្ឌា រួមទាំង ការផ្ដល់សំឡេង ពាក់ព័ន្ធជាមួយនឹងបណ្ដាប្រទេសកំពុងអភិវឌ្ឍ ដោយផ្ដោតលើបញ្ហាជាច្រើន មានដូចជា សន្ដិសុខស្បៀងអាហារ និង ថាមពល…ជាដើម។ លោក មូឌី ក៏បានអំពាវនាវជាដដែល ជំរុញឲ្យបញ្ចប់អរិភាព នៅក្នុងប្រទេសអ៊ុយក្រែន ជាបន្ទាន់ ហើយបានបង្ហាញ អំពីការគាំទ្ររបស់ឥណ្ឌា សម្រាប់កិច្ចខិតខំប្រឹងប្រែងសន្តិភាពណាមួយឲ្យកើតឡើង សម្រាប់ប្រទេសដែលកំពុងតែហែកហួរ ដោយសារសង្គ្រាមនេះ»។Russia-Ukraine war: Head of Russian hypersonic missile lab arrested for treason

ឥណ្ឌា មិនដែលថ្កោលទោស ដល់ការឈ្លានពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន នោះឡើយ ហើយក្រុងញូវដេលី បែរជាបង្ហាញមុខមាត់ ក្លាយជាប្រទេសទិញប្រេងដ៏ធំរបស់រុស្ស៊ី បន្ទាប់ពីចិន។ ទណ្ឌកម្មរបស់លោកខាងលិច បានកំណត់គោលដៅ លើផលិតផលប្រេងឥន្ធនៈ និងថាមពលរបស់រុស្ស៊ី ដែលជាការនាំចេញដ៏ធំបំផុតរបស់ក្រុងមូស្គូ និង ជាអ្នករកលុយ។ ប៉ុន្តែក្នុងខែនេះ ឥណ្ឌា បានទិញប្រេងឆៅ ពីក្រុមហ៊ុន Urals (អ៊ូរ៉ាល់ស៍) ក្នុង១ធុង មានតម្លៃតិចជាង៦០ដុល្លារ ដែលមានការព្រមព្រៀង ដោយប្រទេសលោកខាងលិច។

រដ្ឋមន្ត្រីការបរទេសឥណ្ឌា បានបញ្ជាក់ ថា ប្រទេសមហាយក្សអាស៊ីខាងត្បូងមួយនេះ (ឥណ្ឌា)មានតម្រូវការថាមពលច្រើនខ្លាំងណាស់ ខណៈកម្រិតប្រាក់ចំណូលមិនខ្ពស់ ហើយត្រូវតែសម្លឹងមើលពីការថែរក្សាផលប្រយោជន៍ផ្ទាល់ខ្លួន។ ទន្ទឹមគ្នានេះ គាត់ បានហៅប្រទេសរុស្ស៊ី ថា «ជាដៃគូដែលមានស្ថិរភាព និង សាកល្បងពេលវេលា»។Russia-Ukraine War: In a 'new phase of war', Russia ratchets up battle for control of eastern Ukraine

ទីភ្នាក់ងារសារព័ត៌មានរបស់ចក្រភពអង់គ្លេស Reuters បានរាយការណ៍ កាលពីខែមុន ថា ក្រុងមូស្គូ បានបញ្ជូនតារាងផលិតផល ជាង៥០០មុខ ដែលក្រុងញូវដេលីត្រូវការ ទៅឲ្យប្រទេសឥណ្ឌា រួមមាន គ្រឿងបន្លាស់រថយន្ដ, យន្ដហោះ និង រថទេះភ្លើង។ ការដាក់ទណ្ឌកម្មរបស់បស្ចិមលោក និង សម្ពន្ធមិត្ត បានរំខានដល់សមត្ថភាពរបស់រុស្ស៊ី នៅក្នុងការបន្តដំណើរការឧស្សាហកម្មសំខាន់ៗ នៅក្នុងប្រទេសមហាអំណាចយោធាលំដាប់លេខ២របស់ពិភពលោកមួយនេះ។

បើតាមរដ្ឋមន្រ្ដីក្រសួងការបរទេសឥណ្ឌា លោក ស៊ូប្រាម៉ាន់យ៉ាម ចៃសាន់កា (Subrahmanyam Jaishankar) បានឲ្យដឹង ថា ក្រុងញូវដេលី ក៏បានបញ្ជូនតារាងផលិតផលឥណ្ឌា ដែលក្រុងមូស្គូត្រូវការ នៅក្នុងទីផ្សាររបស់ខ្លួន ទៅកាន់រុស្ស៊ី ផងដែរ។ ជាមួយគ្នានេះដែរ ក្រុងញូវដេលី កំពុងតែស្វែងរកតុល្យភាពពាណិជ្ជកម្មទ្វេភាគី ដែលបច្ចុប្បន្ន តម្រង់គោលដៅ ទៅលើប្រទេសរុស្ស៊ី៕