ឪឡឹកដែលអ្នករើស នឹងបង្ហាញថា តើអ្នកជាមនុស្សងប់ងុលនឹងស្នេហាឬអត់។
រូប A
អ្នកមិនមែនងប់ងុលនឹងស្នេហាឡើយ។ ទោះបីអ្នកចាត់ទុកស្នេហាជារឿងសំខាន់ក៏ដោយ តែអ្នកនឹងមិនបោះបង់មិត្តភាព គ្រួសារ ដើម្បីស្នេហាឡើយ។ សម្រាប់អ្នកយល់ថា មិនមែនស្នេហាមួយមុខសំខាន់ទេ នៅមានរឿងច្រើនទៀតដែលសំខាន់។ អ្នកជាមនុស្សច្បាស់លាស់ មិនងាយជឿនរណាផ្តេសផ្តាសឡើយ ហើយអ្នកក៏មិនងាយប្រគល់បេះដូងទៅនរណាងាយដែរ។ បើអ្នករកឃើញមនុស្សដែលអ្នកស្រលាញ់ អ្នកនឹងគោរពព្រមទាំងយល់ពីគេ តែបើអ្នកដឹងថាគេគ្រាន់បោកប្រាស់អ្នក នោះអ្នកនឹងដកខ្លួនចេញភ្លាម។
រូប B
អ្នកជាមនុស្សប្តូរផ្តាច់នឹងស្នេហា ហើយបើស្រលាញ់នរណាគឺមិនលេងសើច។ ពេលខ្លះ អ្នកសុខចិត្តបោះបង់សេចក្តីសុខខ្លួនឯងដើម្បីស្នេហា។ សម្រាប់អ្នកគិតថា ស្នេហាជាវត្ថុមួយមិនអាចខ្វះបាន ដូច្នេះត្រូវយកចិត្តទុកដាក់ឲ្យបានខ្ជាប់ខ្ជួននិងស្មោះត្រង់។ ដរាបណាមនុស្សដែលអ្នកស្រលាញ់ចង់បានអ្វីមួយ អ្នកនឹងធ្វើឲ្យគេដោយគ្មានលក្ខខណ្ឌ។ អ្នកមិនធ្លាប់គិតថា មនុស្សដែលអ្នកស្រលាញ់គេចាកចោលអ្នកឡើយ។ សរុបទៅ អ្នកជាមនុស្សងប់ងុលនឹងស្នេហា។
រូប C
អ្នកងប់ងល់នឹងស្នេហា គ្រាន់តែបានឃើញមុខមនុស្សដែលអ្នកស្រលាញ់ ក៏អ្នកអស់ចិត្តដែរ។ ចង់នរណានិយាយអីក៏អ្នកមិនជឿ អ្នកជឿតែមនុស្សដែលអ្នកស្រលាញ់ប៉ុណ្ណោះ។ លើសពីនេះ អ្នកមើលឃើញគេល្អគ្រប់១០ រហូតមិនធ្លាប់គិតថាគេនឹងបោកប្រាស់អ្នក។ ក្នុងរឿងស្នេហា អ្នកមិនងាយដើរចេញពីនរណាទេ លុះត្រាតែអ្នកបានឃើញកំហុសគេផ្ទាល់ភ្នែក ទើបអ្នកព្រមជឿដោយខ្លួនឯង។ តាមពិត នរណាបានអ្នកជាសង្សារគឺសំណាងអ្នក ព្រោះអ្នកស្រលាញ់គេខ្លាំងនិងស្មោះអស់ពីចិត្ត៕










